ជាតិ
បាក់ឌុប
លោក ស៊ុន ចាន់ថុល សន្យាផ្តល់ម៉ូតូដល់សិស្សជាប់និទេ្ទសA ឆ្នាំនេះ
×
កណ្តាល៖ សិស្សវិទ្យាល័យនៅស្រុកកោះធំ ខេត្តកណ្តាល ដែលប្រឡងជាប់និទ្ទេសA នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង ជាមួយនឹងប្រាក់១០ម៉ឺនរៀល ពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ថ្លែងចំពោះមុខលោកគ្រូ-អ្នកគ្រូ និងសិស្សថ្នាក់ទី១២ ចំនួន៧៩២នាក់ ដែលមកពីវិទ្យាល័យទាំង៤ ក្នុងស្រុកកោះធំ កាលពីថ្ងៃទី១៦ សីហា រដ្ឋមន្រី្តរូបនេះ ក៏សន្យាស្វែងរកអាហារូបករណ៍ពីសាកលវិទ្យាល័យក្នុងស្រុកផ្ដល់ជូនសិស្ស រួមទាំងជិះរថភ្លើង ពីភ្នំពេញ ទៅកំពង់ឆ្នាំងផងដែរ។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានរម្លឹកដល់សិស្សទាំងអស់ ត្រូវតាំងចិត្តឲ្យមុតស្រួច ប្រឹងឲ្យអស់សមត្ថភាព និងសក្ដានុពលរបស់ខ្លួន។ ជាពិសេសរម្លឹកមេរៀនឲ្យបានញឹកញាប់ ព្រមទាំងថែរក្សាសុខភាពឲ្យល្អ មុននឹងថ្ងៃប្រឡងមកដល់។
សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ សីហាខាងមុខនេះ ដែលមានបេក្ខជនប្រឡងចំនួន ១១៧.០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦បន្ទប់ នៅរាជធានីខេត្តទាំង២៥ទូទាំងប្រទេស៕
Tag:
ប្រឡង
សិស្ស
និទ្ទេសA
ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com