ជាតិ
សង្គមជាតិ
មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងត្បូងឃ្មុំ នឹងមានភ្លៀងធ្លាក់ខ្លាំងមួយសប្ដាហ៍ ប្រភព៖ក្រសួងធនធានទឹក
× ភ្នំពេញ៖ ក្រសួងធនធាទឹក និងឧត្តុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធទាប កំពុងបង្កើតឥទ្ធិពលមកលើប្រទេសកម្ពុជា ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែកញ្ញានេះ ។ក្នុងនោះខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងត្បូងឃ្មុំ និងមានភ្លៀងធ្លាក់ខ្លាំង។
សេចក្ដីជូនដំណឹងនៃក្រសួងធនធានទឹក នៅថ្ងៃទី៣ ខែកញ្ញានេះ បានបន្តថា ក្រៅពីខេត្តខាងលើ ក៏មានទីតាំងមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ រីឯនៅតាមបណ្ដាខេត្តផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ៕
Tag:
ភ្លៀង
ទូទាំងប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com