ធនាគារ​បារាំង​លំដាប់​អន្តរជាតិ BRED សម្ពោធ​សាខា​ទី​២​របស់ខ្លួន​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​១៧​ខែតុលា​នេះ
ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ​បារាំង​លំដាប់​អន្តរជាតិ BRED សម្ពោធ​សាខា​ទី​២​របស់ខ្លួន​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​១៧​ខែតុលា​នេះ
15, Oct 2018 , 12:17 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្រោយពី​ប្រតិបត្តិការ​អស់​រយៈពេល​ជាង​មួយឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា​រួចមក ធនាគារ​បារាំង BRED Cambodia បាន​ពង្រីក​ខ្លួន​យ៉ាង​លឿន​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។ កាលពី​ខែសីហា​កន្លងមក BRED Cambodia បានដាក់​ឲ្យ​ដំណើរការ​សាខា​ទី​១​របស់ខ្លួន​នៅ​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ រីឯ​ពិធី​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ បានធ្វើ​ឡើង​កាលពី​ខែកញ្ញា​កន្លងមក​។ នៅ​សប្តាហ៍​ខាងមុខនេះ ពោល គឺ​នៅ​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​ខាងមុខ  ធនាគារ​បារាំង​លំដាប់​អន្តរជាតិ​បា​BRED Cambodia នឹង​បើក​សាខា​ទី​២​ជា​ផ្លូវការ​របស់ខ្លួន​នៅក្នុង​ខេត្តសៀមរាប​, ខេត្ត​ដែល​សម្បូរ​ទៅដោយ​ប្រាសាទ​។


 
​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារ​លំដាប់​អន្តរជាតិ​បារាំង BRED Cambodia បាន​បង្កើត​សាខា​ពីរ​កន្លែង​ក្នុង​រយៈពេល​តិចជាង​ពីរ​ឆ្នាំ​, មួយ​នៅ​រាជធានី​ភ្នំពេញ និង​មួយ​នៅក្នុង​ទីក្រុង​ប្រាសាទ​នៃ​ខេត្តសៀមរាប​។ ធនាគារ​បារាំង​លំដាប់​អន្តរជាតិ BRED Cambodia បានដាក់​ឲ្យ​ដំណើរការ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​រាជធានី​ចតុមុខ​ភ្នំពេញ​ក្នុងប្រទេស​កម្ពុជា​កាលពី​ខែ​មិនា​ឆ្នាំ​២០១៧​កន្លងមក​។ 
 
​សាខា​ទី​២​នៅក្នុង​ទីក្រុង​សៀមរាប​ដែល​បានដាក់​ឲ្យ​ដំណើរការ​តាំងពី​ខែសីហា​មក នឹង​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៧​ខែតុលា​ខាងមុខនេះ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា មន្ត្រី​ធនាគារ BRED និង​អ្នកជំនួញ​ដទៃទៀត​។ ពិធី​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​សាខា​ទី​២​នៃ​ធន​គារ BRED Cambodia គ្រោង​នឹង​អញ្ជើញ​ភ្ញៀវកិត្តិយស​ឲ្យ​ចូល​ប្រមាណ​ជា​៥០០​នាក់​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 69993 [1] => 9,69 [2] => ធនាគារ​បារាំង​លំដាប់​អន្តរជាតិ BRED សម្ពោធ​សាខា​ទី​២​របស់ខ្លួន​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​១៧​ខែតុលា​នេះ [3] => content [4] => [5] => [6] => 11 [7] => 0 [8] => )