ជាតិ
សង្គមជាតិ
ភ្ជុំបិណ្ឌ៖ អ្នកស្លាប់ និងរបួស ១១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៣ថ្ងៃ
× ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៥៣លើក បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២៨នាក់ និងរងរបួស៨៥នាក់។ នេះបើតាមរបាយការណ៍របស់នាយកនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ។
ក្នុងរបាយការណ៍បន្ថែមថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ ដោយសារតែអ្នកបើកបរមិនគោរពសិទ្ធគ្នា ប្រជែងគ្នា មិនប្រកាន់ស្តាំ បើកបរដោយលើសល្បឿនកំណត់ មិនពាក់មួកសុវត្ថិភាព និងបើកបរដោយផឹកគ្រឿងស្រវឹង៕
Tag:
ភ្ជុំបិណ្ឌ
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com