អត្ថបទពាណិជ្ជកម្ម
ចូលរួម​ទាំងអស់គ្នា ក្នុង​កម្មវិធី អេ​ស៊ី​អ៊ី រត់​ដើម្បី​បរិស្ថាន​ប្រចាំឆ្នាំ​លើក​ទី​៣
12, Oct 2018 , 4:16 pm        
រូបភាព
ដោយ:
​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្ដុះបណ្ដាល (​សាលា​អេ​ស៊ី​អ៊ី​)  ដែលជា​សាលា​ភាសា​អង់គ្លេស​ឈានមុខ​គេ និង​ដែលមាន 5 ទីតាំងនៅ​កម្ពុជា នឹង​រៀបចំ «​កម្មវិធី អេ​ស៊ី​អ៊ី រត់​ដើម្បី​បរិស្ថាន (ARE)» ជា​លើក​ទី ៣ របស់ខ្លួន ដើម្បី​រៃអង្គាស​ថវិកា ជួយ​ដល់​សហគមន៍​ក្រីក្រ​។ ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​សិស្សានុសិស្ស និង​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​សិស្ស និង​គណៈកម្មការ​សង្គម​របស់​សលា អេ​ស៊ី​អ៊ី ។​
 
​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី អេ​ស៊ី​អ៊ី  រត់​ដើម្បី​បរិស្ថាន តែងតែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់ ក្រសួងបរិស្ថាន ក្រសួង​អប់រំ យុវជន និង​កី​ទ្បា និង​សាលា​រាជធានី​ភ្នំពេញ​។ ម្យ៉ាងវិញទៀត អ្នកចូលរួម​ទាំងអស់ ក៏មាន​ឱកាស​ឈ្នះ​រង្វាន់ អនុស្សាវរីយ៍​ជាច្រើន ពី​អ្នក​ឧបត្ថម្ភ​របស់​យើង​ផងដែរ​។​


 
​កម្មវិធី អេ​ស៊ី​អ៊ី រត់​ដើម្បី​បរិស្ថាន នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​រំភើប​រីករាយ​មួយ សម្រាប់​បង្កើត​នូវ​ការចងចាំ​ល្អៗ ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​។ កម្មវិធី​នេះ ក៏​នឹង​ផ្ដល់ឱកាស​ដល់​មនុស្ស​គ្រប់​វ័យ ចូលរួម​រត់​លេង​កម្សាន្ត​នៅ​បរិវេណ​កោះ​ពេជ្រ ដើម្បី​បង្កើត​នូវ​តម្លា​ប់​ហាត់ប្រាណ និង​អាច​មានឱកាស​ឈ្នះ​មេដាយ និង​រង្វាន់​ជាច្រើន​ទៀតផង​។ 


 
​ដើម្បី​ជំរុញ​លើកទឹកចិត្ត និង​ជួយ​ពង្រឹង​ការយល់ដឹង​ពី​បញ្ហា​បរិស្ថាន និង​សុខភាព ក៏​នឹងមាន​ផងដែរ កម្មវិធី​ប្រណាំង​កង់​យឺត និង​សកម្ម​ភាពសប្បាយៗ​ជាច្រើន​ទៀត បន្ទាប់ពី​បញ្ចប់​ការរត់​។ លើសពីនេះទៅទៀត នឹងមាន​កន្លែង​តាំង​ពិ​ព័រ​ណ៌ និង​កន្លែង​ថតរូប ដែល​អ្នកចូលរួម អាច​ទិញ​វត្ថុ​អនុ​ស្សោ​វ​រី​យ៍ អាហារសម្រន់ និង​ភេសជ្ជៈ​នានា ក៏ដូចជា​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ក្រុមគ្រួសារ និង​មិត្ត​ភ​ក្កិ​ផងដែរ​។​


 
​គួរ​រំលឹក​ទ្បើង​វិញ​ថា ព្រឹត្តិការណ៍​រត់​ដើម្បី​បរិស្ថាន​កាលពី​ឆ្នាំ​កន្លងទៅ មាន​អ្នកចូលរួម​ច្រើនជាង ២៥០០​នាក់ ហើយ​ថវិកា​ដែល​ប្រមូលបាន ត្រូវបាន​យកទៅ​ទិញ​ធុង​បែងចែក​សំរាម សំរាប់​ប្រើប្រាស់​នៅតាម​សាលា​រដ្ឋ​មួយចំនួន​។ ស្រដៀង​គ្នា​នេះដែរ ឆ្នាំនេះ​យើង​រំពឹងថា នឹងមាន​អ្នកចូលរួម​ច្រើន​ដូច​ឆ្នាំ​កន្លងទៅ​ដែរ ដែល​នឹងមាន​ការចូលរួម​ដោយ​សិស្សានុសិស្ស មាតាបិតា បុគ្គលិក​ស្ថានទូត មន្ត្រីរាជការ និង​អ្នក​ដែល​ស្រលាញ់​ការហាត់​ប្រាណ និង​បរិស្ថាន​។​


 
​សំបុត្រ​ចូលរួម​មានតម្លៃ ៣០ ០០០ រៀល នឹង​ទទួលបាន​អាវយឺត​កី​ទ្បា ដើម្បី​ពាក់​ចូលរួម​កម្មវិធី​ដ៏​ស្រស់ស្អាត​មួយ​។ សំបុត្រ​ចូលរួម​អាច​រកបាន នៅ​គ្រប់​ទីតាំង​សាលា អេ​ស៊ី​អ៊ី ទាំងអស់​នៅ​ភ្នំពេញ ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៩ ៣៣១ ៧៩៣ / ០៩៦ ៧៣០ ០៩២១​។ ថវិកា​ដែល​ទទួលបាន​នឹង​យកទៅជួយ​ដល់​សាលា​ដែល​ខ្វះខាត​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។​
 
​ទំនាក់ទំនង​កក់​សំបុត្រ​តាមរយៈ http://are.acecambodia.org
​ចូលរួម​ទាំងអស់គ្នា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៨ ខែតុលា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com