ជាតិ
សង្គមជាតិ
អាល្លឺម៉ង់ ផ្តល់​អាហារូបករណ៍​សម្រាប់​ថ្នាក់ក្រោយឧត្ដម​សិក្សា​ផ្នែក​កីឡា​
14, Oct 2018 , 8:39 am        
រូបភាព
អាហារូបករណ៍ អាឡឺ​ម៉ង់​
អាហារូបករណ៍ អាឡឺ​ម៉ង់​
ដោយ:
​ភ្នំពេញ​៖ សកលវិទ្យា​ល័យ Mainz នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ បានផ្តល់​អាហារូបករណ៍ សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​អត្តពលកម្ម សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ ដោយ​សិក្សា          រយៈពេល​១៣​ខែ ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៩ ដល់​ខែកក្កដា ឆ្នាំ​២០២០​។


 
​សេចក្តីជូនដំណឹង​រប​ស់​ការិយាល័យ​បរទេស​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ដែល​បាន​ផ្ញើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា សកលវិទ្យា​ល័យ Mainz  សហការ​ជាមួយ​ការិយាល័យ​បរទេស​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ផ្តល់​អាហារូបករណ៍​ដល់​ថា្នក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​ផ្នែក​កីឡា សិក្សា​រយៈពេល​១៣​ខែ​។ 
 
​បេក្ខជន​ត្រូវតែ​មក​ដាក់ពាក្យ នៅ​ស្ថានទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ឲ្យ​បាន​មុន​ថ្ងៃទី​៦ ខែ​ឆ្នូ ឆ្នាំ​២០១៨​។ សម្រាប់​ព័ត៌មាន​បន្ថែម www.phnom-penh.diplo.de៕  
 

Tag:
 ​អាហារូបករណ៍​
  អាល្លឺម៉ង់​
© រក្សាសិទ្ធិដោយ thmeythmey.com