ការពិភាក្សាលើការទិញដូរក្លិប Manchester United ត្រូវបានគ្របដណ្តប់នៅទូទាំងទឹកដី Old Trafford ដោយមានសេចក្តីរាយការណ៍ជាលើកទី២ ពីសំណាក់រជ្ជទាយាទនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammad bin Salman ដែលគេមើលឃើញថាកំពុងថ្លឹងថ្លែងលើសំណើទិញយកក្លិបនៅអង់គ្លេសនេះ។
ព្រះអង្គម្ចាស់ bin Salman ជាបុត្រាស្តេច Salman bin Abdulaziz Al Saud ដែលគ្រួសាររបស់ព្រះអង្គមានទ្រព្យសម្បត្តិរហូតដល់ ១១១៨ពាន់លានដុល្លារអាមេរិកនោះ បានដាកដេញថ្លៃក្នុងតម្លៃមហាសាលសម្រាប់ក្លិប Man Utd ដែលគេជឿជាក់ថាក្នុងរង្វង់ទឹកប្រាក់ ៣ពាន់លានផោន (៣,៩៣ពាន់លានដុល្លារអាមេរិក) ដែលជាតម្លៃភាគហ៊ុនធំបច្ចុប្បន្នរបស់គ្រួសារ Glazer។
ស្របពេលមានព័ត៌មានពីការទិញដូរក្លិបខាងលើនេះ សហប្រធានក្លិបបិសាក្រហម លោក Avram Glazer នឹងត្រូវទៅចូលរួមក្នុងសន្និសីទស្តីពីគំនិតផ្តួចផ្តើមវិនិយោគដែលធ្វើឡើងក្នុងរាជធានី រីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅសប្តាហ៍ក្រោយជាមួយម្ចាស់ធនាគារ និងអ្នកវិនិយោគល្បីៗនៅជុំវិញពិភពលោក ហើយភាគីទាំងពីរក៏នឹងត្រូវជួមគ្នានៅទីនោះផងដែរ។
ប្រសិនបើការទិញដូររវាងសេដ្ឋីអារ៉ាប់ជាមួយសេដ្ឋីអាមេរិកត្រូវបានបញ្ចប់ដោយជោគជ័យមែននោះ មានន័យថាក្លិបដែលមានមូលដ្ឋានក្នុងក្រុង Manchester នឹងមានម្ចាស់ដែលសម្បូរទ្រព្យជាងគេបំផុត ហើយនឹងរិតតែកើនឥទ្ធិពលបន្ថែមទៀតក្នុងចំណោមក្លិបកំពូលៗលើលោក។
នៅពេលនេះយើងនឹងបង្ហាញលោកអ្នកពីម្ចាស់ក្លិបទាំង២០ក្នុងក្របខណ្ឌ Premier League ដែលខ្លះជាអ្នកជំនួញ និងខ្លះទៀតជាសេដ្ឋីដែលមានប្រាក់រាប់ពាន់លានដុល្លារ ដែលក្នុងចំណោមនោះម្ចាស់ក្លិប Manchester City មានទ្រព្យសម្បត្តិលើសគេ នាពេលបច្ចុប្បន្ន។
១- លោក Sheikh Mansour ម្ចាស់ក្លិប Manchester City មហាសេដ្ឋីប្រេងកាតជនជាតិអាមីរ៉ាតអារ៉ាប់រួម មានទ្រព្យ ២២,២៦ពាន់លានដុល្លារអាមេរិក។
២- លោក Roman Abramovich ម្ចាស់ក្លិប Chelsea មហាសេដ្ឋីប្រេងជនជាតិរុស្ស៊ីមានទ្រព្យ ១១,៥២ពាន់លានដុល្លារអាមេរិក។
៣- លោក Stan Kroenke ម្ចាស់ក្លិប Arsenal អ្នកជំនួញ និងជាមហាសេដ្ឋីអាមេរិក មានទ្រព្យ ៨,៥១ពាន់លានដុល្លារអាមេរិក។
៤- លោក Shahid Khan ម្ចាស់ក្លិប Fulham អ្នកជំនួញ និងជាមហាសេដ្ឋីអាមេរិកដើមកំណើតប៉ាគីស្ថាន មានទ្រព្យ ៦,៩៤ពាន់លានដុល្លារអាមេរិក។
៥- ក្រុមហ៊ុនវិនិយោគចិន Fosun International ជាម្ចាស់ក្លិប Wolveshamton មានទ្រព្យ ៦,៨១ពាន់លានដុល្លារអាមេរិក។
៦- គ្រួសារ Glazer ជាម្ចាស់ក្លិប Manchester United និងជាអ្នកជំនួញអាមេរិក មានទ្រព្យ ៥,៨៩ពាន់លានដុល្លារអាមេរិក។
៧- មហាសេដ្ឋីអង់គ្លេស លោក Joe Lewis ម្ចាស់ក្លិប Tottenham Hotspur មានទ្រព្យ ៤,៩៨ពាន់លានដុល្លារអាមេរិក។
៨- មហាសេដ្ឋីថៃលោក Vichai Srivaddhanaprabha ម្ចាស់ក្លិប Leicester City មានទ្រព្យ ៤,៨៤ពាន់លានដុល្លារអាមេរិក។
៩- លោក Mike Ashley អ្នកជំនួយជនជាតិអង់គ្លេស ជាម្ចាស់ក្លិប Newcastle United មានទ្រព្យ ៣,៧២ពាន់លានដុល្លារអាមេរិក។
១០- លោក John Henry ម្ចាស់ក្លិប Liverpool ជាអ្នកជំនួញជនជាតិអាមេរិក មានទ្រព្យ ២,៤៩ពាន់លានដុល្លារអាមេរិក។
១១- លោក David Sullivan ម្ចាស់ក្លិប West Ham ជាអ្នកជំនួញជនជាតិវេលសិ៍ មានទ្រព្យ ១,៩៦ពាន់លានដុល្លារអាមេរិក។
១២- លោក Gao Jisheng ម្ចាស់ក្លិប Southampton អ្នកជំនួញជនជាតិចិន មានទ្រព្យ ១,៨៣ពាន់លានដុល្លារអាមេរិក។
១៣- លោក Farhad Moshiri ម្ចាស់ក្លិប Everton អ្នកជំនួញអ៊ីរ៉ង់ មានទ្រព្យ ១,៧០ពាន់លានដុល្លារអាមេរិក។
១៤- លោក Tony Bloom អ្នកជំនួញអង់គ្លេស ជាម្ចាស់ក្លិប Brighton មានទ្រព្យ ១,៣១ពាន់លានដុល្លារអាមេរិក។
១៥- លោក Vincent Tan ម្ចាស់ក្លិប Cardiff City អ្នកជំនួញម៉ាឡេស៊ី មានទ្រព្យ ៨១៤លានដុល្លារអាមេរិក។
១៦- លោក Dean Hoyle ម្ចាស់ក្លិប Huddersfield Town ជាអ្នកជំនួញអង់គ្លេស មានទ្រព្យ ៤៧៧លានដុល្លារអាមេរិក។
១៧- លោក Gino Pozzo ម្ចាស់ក្លិប Watford ជាអ្នកជំនួញជនជាតិអ៊ីតាលី មានទ្រព្យ ១៥៧លានដុល្លារអាមេរិក។
១៨- លោក Maxim Demin អ្នកជំនួញរុស្ស៊ី ជាម្ចាស់ក្លិប Bournemouth មានទ្រព្យ ១៣០លានដុល្លារអាមេរិក។
១៩- លោក Mike Garlick អ្នកជំនួញអង់គ្លេស ជាម្ចាស់ក្លិប Burnley មានទ្រព្យ ៧៤លានដុល្លារអាមេរិក។
២០- លោក Steve Parish ម្ចាស់ក្លិប Crystal Palace អ្នកជំនួញអង់គ្លេស មានទ្រព្យ ៥៨លានដុល្លារអាមេរិក។