សៀមរាប៖ សមាគមអតីតនិស្សិតជប៉ុននៅកម្ពុជា បានទទួលពានរង្វាន់ពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់ការខិតខំប្រឹងប្រែងរបស់សមាគមក្នុងការរិតចំណងមិត្តភាពរវាងប្រទេសខ្លួនជាមួយប្រទេសជប៉ុន។ ពានរង្វាន់នេះធ្វើឡើងក្នុងឱកាសដែលសមាគមនេះទទួលរៀបចំសន្និសីទក្រុមប្រឹក្សាអតីតនិស្សិតអាស៊ានមកពីប្រទេសជប៉ុន(Asean Council of Japan Alumni = ASCOJA) លើកទី២៤ នៅខេត្តសៀមរាប។