ជាតិ
រថយន្ត
ក្រុមហ៊ុន Mercedes ផ្ដល់​តម្លៃ​មហា​ពិសេស​ជូន​អតិថិជន នៅ​ខេត្ត​ព្រះសីហនុ​
31, Oct 2018 , 1:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ទទួលបាន​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ ដាក់លក់ និង​ផ្តល់ជូន​សេវាកម្ម​នូវ​គ្រប់​ប្រភេទ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​នៅ​កម្ពុជា នឹង​ផ្ដល់ជូន​តម្លៃ​មហា​ពិសេស​​ដល់​អតិថិជន ដែល​រស់នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ថ្ងៃ​តាំង​បង្ហាញ​រថយន្ត​។


 
​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Benz មាន​រយៈពេល ៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូគីម៉ិច​កែង​រ៉ា ក្នុង​សង្កាត់​៣ កែង​ផ្លូវ​វិថី​ផែ ក្រុងព្រះសីហនុ​។ អតិថិជន​ក្នុង​ខេត្ត​ព្រះសីហនុ នឹង​ទទួលបាន​តម្លៃ​ពិសេស ក្នុង​ការទិញ​រថយន្ត Mercedes នៅ​ថ្ងៃ​តាំង​បង្ហាញ​រថយន្ត​។​


 
​ក្នុង​កម្មវិធី​នេះ លោកអ្នក ក៏​អាច​រីករាយ​នឹង​ការ​ដាក់តាំង​បង្ហាញ​រថយន្ត​ថ្មីៗ និង​បើកបរ​សាកល្បង​រថយន្ត​ទំនើបៗ​ផងដែរ​។ អតិថិជន អាច​ចូលរួម​ទស្សនា​ការតាំង​បង្ហាញ​រថយន្ត Mercedes ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច​។ ការតាំង​បង្ហាញ​រថយន្ត​នេះ មាន​រថយន្ត​ប្រណីត​ជាច្រើន​រួមមាន រថយន្ត​ប្រភេទ Mercedes-Maybach GLS, GLC , GLE Coupe, V-Class និង Vito Tourer​។ 
 





 
​សម្រាប់​ព័ត៌មាន​បន្ថែម លេខ​ទូរ​សព្ទ​ទំនាក់ទំនង​៖ 012-810-881 (​ភាសា​ខ្មែរ ) 095-72-74-70 (​អង់គ្លេស​-English) និង​លេខ 086-868-613 (​ភាសា​ចិន​/ Chinese)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com