ជាតិ
បទសម្ភាសន៍
សង្គមជាតិ
ជាង៩០ឆ្នាំក្រោយមក, ក្រុមការងារលោក ស៊ន សំណាង ផ្ទៀងផ្ទាត់ប្រវត្តិខេត្តខ្មែរនីមួយៗឡើងវិញ
× ភ្នំពេញ៖ បារាំងបានគ្រប់គ្រងប្រទេសពីកម្ពុជាពីឆ្នាំ១៨៦៣ដល់ឆ្នាំ១៩៥៣។ ពីឆ្នាំ១៩០៣ដល់ឆ្នាំ១៩២៤ មន្ត្រីបារាំងបានធ្វើការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបន្ទាប់មក ចៅហ្វាយបារាំងចាប់ផ្តើមសរសេរប្រវត្តិខេត្តនីមួយៗ។
ខេត្តកំពង់ចាម ត្រូវបានគេចាប់ផ្តើមសរសេរមុនគេ ហើយខេត្តចុងក្រោយគេ គឺខេត្តកំពត។ ខេត្តកំពត គឺជាខេត្តដែលបារាំងសរសេរចុងក្រោយគេ គឺនៅឆ្នាំ១៩២៤។ ក្រោយពីឆ្នាំ១៩២៤ រហូតមកដល់បច្ចុប្បន្ននេះ គ្មាននរណាធ្វើបច្ចុប្បន្នភាពទៀតឡើយ។ ដូច្នេះ ក្រុមការងារបណ្ឌិតប្រវត្តិសាស្ត្រ ស៊ន សំណាង បានធ្វើការដោយផ្ទៀងផ្ទាត់ប្រវត្តិខេត្តនីមួយៗឡើងវិញ។
លោក សំណាង បញ្ជាក់ថា បារាំងបានសរសេរប្រវត្តិខេត្តនីមួយៗរបស់ខ្មែរ ព្រោះ ទិន្នន័យទាំងនោះអនុញ្ញាតឲ្យបារាំងងាយគ្រប់គ្រងដែនដីខ្មែរទាំងមូល។ ខាងក្រោមនេះ គឺជាការបញ្ជាក់របស់លោក ស៊ន សំណាង ឆ្លើយតបទៅនឹងសំណួររបស់លោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com។
សូមអញ្ជើញស្តាប់ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com