វីដេអូ
លក្ខណៈពិសេស​៣​យ៉ាង របស់​កាហ្វេ​សរីរាង្គ​សេ​ដាក​!
15, Dec 2018 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​១​ឆ្នាំកន្លងមក អង្គការ​សេ​ដាក​បាន​ផ្តួច​ផ្តើមគំនិត នាំមក​នូវ​កាហ្វេ​សរីរាង្គ​ពី​ទឹកដី​ប៊ូ​ស្រា ខេត្ត​មណ្ឌល​គី​រី ដែលមាន​ស្លាក​សម្គាល់​សរីរាង្គ សេ​ដាក​។ កាហ្វេ​សរីរាង្គ​ពី​ទឹកដី​ប៊ូ​ស្រា​ដែលមាន​ស្លាក​សម្គាល់​សរីរាង្គ​សេ​ដាក គឺ​ទទួលបាន​ស្តង់ដារ​សរីរាង្គ​សេ​ដាក​។


 
​កាហ្វេ​ស្តង់ដារ​សរីរាង្គ​សេ​ដាក​នេះ មាន​លក្ខណៈពិសេស​ចំនួន​៣ ទី​១ ជា​កាហ្វេ ដែលមាន​ប្រភព​ច្បាស់លាស់​ទាំង​ទីកន្លែង និង​អ្នក​ដាំ​ដុះ​, ទី​២ ជា​កាហ្វេ ដែល​ដាំ​ដុះ និង​ទុកដាក់​អនុលោម​តាម​គោលការណ៍ និង​ស្តង់ដារ​កសិកម្មសរីរាង្គ ជាពិសេស​មិន​ប្រើ​សារធាតុ​គីមីសំយោគ​ដែលមាន​ផលប៉ះពាល់​មិនល្អ​ដល់​សុខភាព និង បរិស្ថាន និង​ទី​៣ ជា​កាហ្វេ ដែល​ដាំ​ដុះ​ដោយ​កសិករ​ជនជាតិដើម​ភាគតិច​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​នៃ​លក្ខណៈពិសេស​៣​យ៉ាង របស់​កាហ្វេ​សរីរាង្គ​សេ​ដាក​ដូចតទៅ​៖ 
 
 
​លោកអ្នក​ដែល​ចង់​ចូលរួមចំណែក​គាំទ្រ​ផលិតផល​ក្នុងស្រុក គិតគូ​ពី​សុខភាព ពី​ជីវភាព កសិករ​តូច តាច​ដែលជា​ជនជាតិភាគតិច និង​បរិស្ថាន សូម​ជ្រើស​រើសយក​កាហ្វេ​សរីរាង្គ​សេ​ដាក​។





កាហ្វេ​នេះ បច្ចុប្បន្ន​មាន​លក់​នៅ​ហាង​កសិផល​ធម្មជាតិ​សេ​ដាក ភោជនីយដ្ឋាន​អូ​ក្រា (​ផ្លូវ​៥៩២ កែង ៣៣៥ ទួលគោក​) ហាង F CAFÉ (​នៅ​បុរី​ពិភពថ្មី​ចម្ការ​ដូង​) ហាង​កាហ្វេ BINGO (​ផ្លូវ​១៦៣, នៅជាប់ ACE ផ្សារ​ដើមថ្កូវ​) ហាង​កាហ្វេ​ប៊ូ​ស្រា (​ផ្ទះ​លេខ​139 ផ្លូវ​១៣៨ ម្តុំ​សន្ធរម៉ុក​) ហាង ក ខ កាហ្វេ (​នៅ បុរី​ពិភពថ្មី​ចម្ការ​ដូង​)​។ លោកអ្នក ដែល​ចាប់អារម្មណ៍ យក​កាហ្វេ​សរីរាង្គ​សេ​ដាក​ទៅ​លក់​បន្ត សូម ទាក់​ទំនង​លេខ ០៩៩ ៧៧៧ ៨១២/ ០១៧ ៦៧១ ៥៧១ និង​០១០ ៥៥៩ ៥៧៨៕




 

Tag:
 កាហ្វេ​
  សរីរាង្គ​
  សេ​ដាក​
  ជនជាតិដើម​ភាគតិច​
© រក្សាសិទ្ធិដោយ thmeythmey.com