ជាតិ
មណ្ឌលគិរី និងរតនគិរី មានសីតុណ្ហភាពពី៣០-៣២អង្សា ខណៈខេត្តដទៃកើនឡើងពី៣៣-៣៥អង្សា រូបភាព នៅសមុទ្រឈើ ខេត្តមណ្ឌលគីរី
× ភ្នំពេញ៖ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ នេះតទៅ ខេត្តមណ្ឌលគិរី រតនគិរី នឹងមានសីតុណ្ហភាពកើនឡើងដល់៣០-៣២ អង្សា និងនៅតាមបណ្តាខេត្តនានា កើនឡើងនៅចន្លោះពី៣៣-៣៥អង្សា។ នេះបើការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។
បើតាមសេចក្តីប្រកាសរបស់ធនធានទឹក និងឧតុនិយម ការកើនកម្តៅនេះដោយសារតែកម្ពុជាទទួលរងឥទិ្ធពលពីខ្យល់មូសុងឦសានខ្សោយ នៅលើផ្ទៃដីគ្របដណ្តប់ដោយកម្រិតសម្ពាធទាប។ លក្ខណៈបែបនេះហើយដែលធ្វើឲ្យបណ្តាខេត្តមួយចំនួន មានសីតុណ្ហភាពកើនឡើងពី ១ ទៅ ២អង្សាបន្ថែមទៀតផងដែរ៕
Tag:
មណ្ឌលគីរី
រតនគិរី
សីតុណ្ហភាព
© រក្សាសិទ្ធិដោយ thmeythmey.com