អត្ថបទពាណិជ្ជកម្ម
សំបុត្រ​យន្តហោះ ៣​លាន​សន្លឹក ក្នុងតម្លៃ​ពិសេស​ចាប់ពី 0 ដុល្លារ​ឡើងទៅ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​Vietjet
14, Feb 2019 , 10:39 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ កុម្ភៈ ២០១៩៖ ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ពី​ខេត្តសៀមរាប ទៅ​រដ្ឋធានី​ហាណូយ ត្រូវបាន​បញ្ចូល​ទៅក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស ដើម្បី​អបអរ​ឆ្នាំ​ថ្មី និង​ទិវា​នៃ​ក្ដី​ស្រលាញ់​។ ក្នុងនោះ​សំបុត្រ​យន្តហោះ​ចំនួន ៣​លាន​សន្លឹក នឹងត្រូវ​បាន​លក់​ក្នុងតម្លៃ​ពិសេស ចាប់ពី ០​ដុល្លារ​ឡើងទៅ​(​ដោយ​មិន​គិត​កម្រៃ និង​ពន្ធ​នានា​) នៅ​ម៉ោង 12:00 – 14:00 (GMT+7) ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ១៥ ខែកុម្ភៈ​នេះ ហើយ​អាច​រកបាន​ដោយ​ចូលទៅ​កាន់​គេហទំព័រ​៖ www.vietjetair.com ។​
 
​សំបុត្រ​យន្តហោះ លក់​ក្នុងតម្លៃ​ប្រូ​ម៉ូ​សិន​នេះ អាច​យកទៅ​ប្រើ​សម្រាប់​ការហោះហើរ ទាំង​ក្នុងស្រុក និង​អន្តរជាតិ ដែល​ត​ភ្ជាប់​ពី​ប្រទេស​វៀតណាម មក​ខេត្តសៀមរាប  និង​ទៅ​ទីក្រុង​តូ​ក្យូ ក្រុង​អូ​សា​កា (​ប្រទេស​ជប៉ុន​)/ ទីក្រុង​សេ​អ៊ូ​ល ប៊ូសាន ដេ​គូ (​កូរ៉េខាងត្បូង​)/ ហុងកុង​/ តៃប៉ិ កាវ​ស៊ី​ង តា​យ​ជុង តា​យ​ណាន (​កោះ​តៃវ៉ាន់​)/ សិង្ហ​បុរី​/ បាងកក ភូ​កេ​ត ឈៀង​ម៉ៃ (​ប្រទេស​ថៃ​)/ កូ​ឡា​ឡំ​ពួរ (​ប្រទេស​ម៉ាឡេស៊ី​)/ និង​ទីក្រុង​យ៉ាំង​ហ្គោ​ន (​ប្រទេស​មី​យ៉ាន់​ម៉ា​) ។ សំបុត្រ​មាន​សុពលភាព​សម្រាប់​ការធ្វើដំណើរ​ចន្លោះ​ពីថ្ងៃ​ទី 14 ខែមេសា ឆ្នាំ 2019 ដល់​ថ្ងៃទី 31 ខែធ្នូ​ឆ្នាំ 2019 ។ 
 
​កម្មវិធី​ប្រូ​ម៉ូ​សិន​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី សម្រាប់​ផ្នែក​ហោះហើរ​នេះ​មានបំណង​ផ្សព្វផ្សាយ​អំពី​ក្រុមហ៊ុន Vietjet ទូទាំង​តំបន់ ក្នុងឱកាស​រដូវ​បុណ្យទាន​នេះ​។ វា​ជា​ផ្នែក​មួយ នៃ​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ យុទ្ធនាការ «Love connection – Fly for love» របស់​ក្រុមហ៊ុន Vietjet ក៏​កំពុង​ទទួលយក​ការចែករំលែក ពី​សំណាក់​អ្នកធ្វើដំណើរ នូវ​រឿងរ៉ាវ​ស្នេហា ម្ហូបអាហារ វប្បធម៌ និង​ការធ្វើដំណើរ​របស់​ពួកគាត់​។ ហើយ​តាមរយៈ​ការចែករំលែក​នេះ អ្នកធ្វើដំណើរ​មានឱកាស​ឈ្នះ​រង្វាន់​ជា​សំបុត្រ​ធ្វើដំណើរ ទាំង​ទៅ​ទាំង​មក ដោយ​ឥតគិតថ្លៃ ដែល​អាច​ឲ្យ​ពួកគាត់​ធ្វើដំណើរ​ទៅកាន់​គោលដៅ​ក្នុង​ក្ដី​សុបិន​របស់ខ្លួន​។​
 
​គួររំលឹកថា Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ ក្នុងប្រទេស​វៀតណាម ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ទំនើប​មួយ ដែល​ផ្ដល់ជូន​នូវ​តម្លៃ​សំបុត្រ​ប្រកបដោយ​ភាព​សន្សំសំចៃ ជាមួយនឹង​សេវាកម្ម​ច្រើន​មុខ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។ ក្រុមហ៊ុន Vietjet មិន​ត្រឹមតែ​ផ្តល់​សេវា​ដឹក​ជ​ញ្ចូ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ប្រើប្រាស់​បច្ចេកវិទ្យា​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដើម្បី​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ផ្សេងៗ សម្រាប់​អតិថិជន​ផងដែរ​។ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ក៏​ត្រូវបាន​ចាត់ថ្នាក់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ទាំង 50 របស់​ពិភពលោក ក្នុង​ឆ្នាំ​2018 សម្រាប់​ភាពរឹងមាំ​ផ្នែក​ហិរញ្ញប្បទាន និង​ប្រតិបត្តិការ ដែល​ការចាត់​ថ្នាក​នេះ​ធ្វើឡើង​ដោយ Airfinance Journal​។ បច្ចុប្បន្ន​ក្រុមហ៊ុន Vietjet មាន​យន្តហោះ​ប្រភេទ A320 និង A321 ចំនួន 60​គ្រឿង​ដែលមាន​ជើងហោះហើរ​ចំនួន​ជាង 385​លើក ជា​រៀងរាល់ថ្ងៃ​។

រហូតមក​ទល់នឹង​ពេលនេះ បាន​ដឹកជញ្ជូន​អ្នកដំណើរ​ជាង 65 លាន​នាក់ និង​មាន​ផ្លូវ​ហោះហើរ​ចំនួន 104 គ្របដណ្តប់​គោលដៅ​នានា​ទូទាំងប្រទេស​វៀតណាម និង​គោលដៅ​អន្តរជាតិ​ដូចជា​ជប៉ុន ហុងកុង សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់​ចិនដីគោក ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​កម្ពុជា​។​
 
​ចុច Like គេហទំព័រ របស់ Vietjet ក្នុង ហ្វេ​ស​ប៊ុ​ក https://www.facebook.com/Vietjetcambodia/ 
 
​ឬ​តាមមើល​ព័ត៌មាន​ថ្មី​ពី Vietjet លើ Twitter https://twitter.com/vietjetvietnam 

​ឬ​លើ​ទំព័រ Youtube៖ https://www.youtube.com/user/vietjetvietnam

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com