អត្ថបទពាណិជ្ជកម្ម
ជួបគ្នា​បាន​ស្នាមញញឹម ជួបគ្នា​បាន​ប្រូ​ម៉ូ​សិន​ពិសេស ពី​បេ​ប៊ី​អោត​ឡេ​ត​
15, Feb 2019 , 1:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង​បេ​ប៊ី​អោត​ឡេ​ត ដែលជា​ហាង​លក់​ផលិតផល​សម្រាប់​កុមារ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ ធំជាងគេ​បង្អស់​នៅក្នុង​កម្ពុជា នឹង​ប្រារព្ធ​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល លើក​ទី 2 នៅ​ថ្ងៃទី 8-9-10 ខែមីនា ឆ្នាំ 2019 ខាងមុខនេះ ចាប់ពី​ម៉ោង 8 ព្រឹក​ដល់​ម៉ោង 8 ល្ងាច ខាងក្នុង បេ​ប៊ី​អោត​ឡេ​ត សាខា​កម្ពុជា​ក្រោម តែមួយគត់​។
 
​បន្ទាប់ពី​ទទួលបាន​ជោគជ័យ លើ​ពិព័រណ៍​សម្ភា​ត្រៀម​សម្រាល​លើកដំបូង និង​ពិព័រណ៍ ផ្សេងៗ​ទៀត បេ​ប៊ី​អោត​ឡេ​ត ក៏​ត្រៀម​ប្រារព្ធ ពិព័រណ៍​ត្រៀម​សម្រាល​លើក​ទី 2 និង​ជា​លើកដំបូង​ដែ​លា​មានការ​រៀបចំ​ពិព័រណ៍​ឡើង​នៅ បេ​ប៊ី​អោត​ឡេ​ត សាខា​កម្ពុជា​ក្រោម​ផងដែរ​។ 
 
​ពិព័រណ៍​លើក​នេះ បង្កើតឡើង​សម្រាប់​អ្នក​ម្តាយ​កំពុង​ពពោះ និង​អ្នក​ម្តាយ​ថ្មី​គ្រប់ទិសទី មក​ចូលរួម​ជាវ​សម្ភារ​សម្រាប់​កូនៗ ជាមួយ​ឱកាស​ទទួលបាន​ប្រូ​ម៉ូ​សិន ថែម​ជូន​ពិសេសៗ​ជាច្រើន និង​ឱកាស​ចាប់​រង្វាន់​ដើម្បី​ទទួលបាន​រង្វាន់​ទៀតផង​។ អាណាព្យាបាល​ដទៃទៀត ក៏​អាច​នាំ​កូនតូចៗ មកលេង​កម្សាន្ត​បាន និង​ការពិគ្រោះ​យោបល់ ទាក់ទង​នឹង​សុខភាព​ជាមួយ​អ្នកជំនាញ​ផងដែរ​។​
 
​សូមបញ្ជាក់ថា បេ​ប៊ី​អោត​ឡេ​ត បានរៀបចំ​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​លើកដំបូង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៦ និង​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ នៅ​បេ​ប៊ី​អោត​ឡេ​ត សាខា​ទួលគោក​។  ទទួលជោគជ័យ​ខ្លាំង​ដោយមាន​វត្តមាន​អតិថិជន​ច្រើន ហើយ​ការលក់​របស់​ដៃគូ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។​
 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ខ្លះៗ នៅក្នុង​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​លើកដំបូង​នៅក្នុង វីដេអូ​ខាងក្រោម​នេះ​៖ 
 
 
​ដូច្នេះ​លោកឪពុក​អ្នក​ម្តាយ ពិសេស​ស្ត្រី​អ្នក​ម្តាយ​កំពុង​ពពោះ និង​អ្នក​ម្តាយ​ថ្មី​ទាំងអស់ ត្រៀមខ្លួន ចូលរួម​ក្នុង​ពិព័រណ៍​នេះ ដើម្បី​ទទួលយក​ចំណេះ​សដឹង និង​ការពិគ្រោះ​យោបល់​ពី​ការថែទាំ​សុខភាព និង​ការ​ជាវ​សម្ភារ​សម្រាប់​កូនៗ​របស់ខ្លួន​។​
 
​ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត មាន​បី​សាខា​។ សាខា​ទី​១ សាខា​ទួលគោក មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ ទំនាក់ទំនង​លេខ​ទូរ​សព្ទ​៖ 017 222 978 ។ សាខា​ទី​២ សាខា​កម្ពុជា​ក្រោម មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម​។ លេខ​ទូរ​សព្ទ​ទំនាក់ទំនង​៖ 017 886 685 ។ និង​សាខា​ទី​៣ សាខា​វិមានឯករាជ្យ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ខាងត្បូង​វិមានឯករាជ្យ​។ ទំនាក់ទំនង​ទូរ​សព្ទ​លេខ​៖ 017 888 292 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com