កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីលី រួមជាមួយ អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ ដេញថ្លៃរៀប World Cup 2030
× ស៊ីលីនឹងចូលរួមជាមួយអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ ដើម្បីដេញថ្លៃសុំសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួត FIFA World Cup ឆ្នាំ ២០៣០។
ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកបានករកើតឡើងកាលពីឆ្នាំ១៩៣០ ដែលកាលនោះ អ៊ុយរូហ្គាយជាអ្នកដឹកនាំធ្វើម្ចាស់ផ្ទះនិងជាជើងឯកផងដែរ។ ប្រសិនបើក្រុមទាំង៤ ឈ្នះការដេញថ្លៃសម្រាប់ឆ្នាំ២០៣០មែននោះ មានន័យថាអ៊ុយរូហ្គាយនឹងក្លាយជាម្ចាស់ផ្ទះ World Cup នេះជាលើកទី២ នៅរយៈពេល១០០ឆ្នាំក្រោយ។
ការប្រកាសពីការដេញថ្លៃរួមគ្នារបស់ប្រទេសទាំង៤នៅតំបន់អាមេរិកឡាទីននេះ គឺក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយកិច្ចប្រជុំពីគំរោងដេញថ្លៃរបស់ចក្រភពអង់គ្លេស និងអៀរឡង់សម្រាប់ដឹកនាំការប្រកួតនេះដែរ។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ World Cup ចាប់ពីឆ្នាំ ២០២៦ តទៅនឹងត្រូវមានក្រុមប្រកួតប្រជែងកើនឡើងពី៣២ រហូតដល់ ៤៨ក្រុមជាផ្លូវការ។ យ៉ាងណា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កំពុងសម្រេចចិត្តបន្ថែម៤៨ក្រុមនេះនៅឆ្នាំ២០២០ នៅកាតាតែម្តង។
ដំបូងឡើយមានតែ អាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយទេ ដែលប្រកាសផែនការរបស់ខ្លួនសម្រាប់ការដេញថ្លៃរួមគ្នាកាលពីឆ្នាំ ២០១៧ ប៉ុន្តែប្រធានាធិបតីស៊ីលីលោក Sebastian Pinera បានប្រកាសនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ប្រទេសរបស់លោកនឹងចូលរួមជាមួយប្រទេស៣ខាងលើនេះដែរ។
ក្នុងចំណោមប្រទេសទាំង៤នេះ មានតែ ប៉ារ៉ាហ្គាយប៉ុណ្ណោះដែលមិនធ្លាប់បានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ខណៈប្រទេស៣ធ្លាប់បានដឹកនាំម្នាក់មួយលើករួចហើយក្នុងនោះ អ៊ុយរូហ្គាយ ឆ្នាំ១៩៣០ ស៊ីលី ឆ្នាំ១៩៦២ និងអាហ្សង់ទីន ឆ្នាំ១៩៧៨៕
Tag:
បាល់ទាត់
FIFA World Cup
ស៊ីលី
© រក្សាសិទ្ធិដោយ thmeythmey.com