កីឡាជាតិ
ជាតិ
AFF U-22៖ កម្ពុជាឈ្នះម៉ាឡេស៊ី ១-០ ក្នុងជំនួបបើកឆាកពូល B
18, Feb 2019 , 8:17 pm        
រូបភាព
សេត រ៉​ស៊ី​ប ដែលរកគ្រាប់បាល់ជ័យជម្នះឲ្យកម្ពុជានាជំនួបបើកឆាក។ រូបភាព សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
សេត រ៉​ស៊ី​ប ដែលរកគ្រាប់បាល់ជ័យជម្នះឲ្យកម្ពុជានាជំនួបបើកឆាក។ រូបភាព សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ: ថ្មីៗ
សេត រ៉​ស៊ី​ប ស៊ុតបាល់ពិន័យ (Free Kick) ពីចម្ងាយយ៉ាងល្អដើម្បីជួយ​ក្រុមកីឡា​បាល់ទាត់​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ យកឈ្នះ U-22 ម៉ាឡេស៊ី ១-០ នា​ជំនួប​បើកឆាក​ពូ​ល B ពានរង្វាន់ AFF U22 LG Cup 2019 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈនេះ ។​



ជ័យជម្នះនេះបាននាំក្រុមរហស្សនាមគោព្រៃដែលជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍នេះឡើងឈកំពូលតារាងពូល B បណ្តោះអាសន្ន ដ្បិតការប្រកួតរវាងមីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ីបញ្ចប់ទៅក្នុងលទ្ធផល ១-១។ 

© រក្សាសិទ្ធិដោយ thmeythmey.com