ជាតិ
បវេសនកាលថ្មី សម្តេចនាយករដ្ឋមន្ត្រី ជំរុញការអប់រំតាមយុគសម័យឌីជីថល
11, Jan 2021 , 9:27 am        
រូបភាព
ដោយ:
ភ្នំពេញ៖ នាឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី (២០២១-២០២២) ដែលចាប់ផ្តើមនៅថ្ងៃទី១១ ខែមករា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំក្រសួងអប់រំ យុវជន និងកីឡាឲ្យពង្រឹងវិស័យអប់រំអនុវត្តតាមបែបឌីជីថលឲ្យបានទូលំទូលាយ និងមានគុណភាព ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន។



«ក្រសួងអប់រំ ត្រូវផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារដោយអនុវត្តវិធីសាស្ត្របង្រៀនតាមការរិះរក និងអនុវត្តវិធីសាស្រ្តបង្រៀនថ្មីៗក្នុងសតវត្សទី២១ ដែលជាវិធីសាស្ត្រតាមបែបចម្រុះ ដោយសិស្សត្រូវអនុវត្តក្នុងថ្នាក់រៀន ស្វ័យសិក្សា និងផ្តោតលើការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាមុខជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល»។ នេះជាសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី។

 

សម្តេចក៏បានតម្រូវឲ្យក្រសួងអប់រំ បន្តកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ និងបន្ទប់សាស្ត្រាចារ្យ រួមទាំងចូលរួមកសាងសាលារៀនស្អាតដោយមានទឹកស្អាត បង្គន់អនាម័យ និងកន្លែងលាងដៃ និងសួនធម្មជាតិជាដើម។

បន្ថែមលើឪពុកម្តាយ និងអាណាព្យាបាល សម្តេចនាយករដ្ឋមន្ត្រីបានណែនាំដល់គ្រូបង្រៀនគ្រប់កម្រិតទាំងអស់បន្តដើរតួជាឪពុកម្តាយទី២ ជាមគ្គុទេ្ទសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត  និងពង្រឹងសមត្ថភាពការបង្រៀនតាមបច្ចេកវិទ្យា សម្រាប់បង្រៀនដល់សិស្សានុសិស្សប្រកបដោយគុណភាព៕



























Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com