ជាតិ
មនុស្ស​ស្លាប់ និង​របួសធ្ងន់​ស្រាល១៥នាក់​​ក្នុង​គ្រោះថ្នាក់​ចរ​រា​ចរណ៍​​ថ្ងៃទី២៩ កក្កដា​​​​​
30, Jul 2015 , 8:57 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្សម្នា​ក់បាន​ស្លាប់ និង ១៤នាក់​ទៀត​របួសធ្ងន់ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរ​រា​ចរណ៍​នៅ​ទូទាំងប្រទេស​សរុប​ចំនួន៩លើក យប់៤លើក នៅ​ថ្ងៃទី២៩ ខែកក្កដា ម្សិលមិញ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ។



គ្រោះថ្នាក់​ចរាចរណ៍ទាំង ៩លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៥គ្រឿង ក្នុងនោះ​ រួមមាន ​ម៉ូតូ​ចំនួន១២គ្រឿង រថយន្ត​ធុន​តូច៣គ្រឿង​ និង​ថ្មើរជើង​ម្នាក់។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន៦លើក ប្រជែង​គ្រោះថ្នាក់ ២លើក មិន​ប្រកាន់​ស្តាំ ១លើក និង​មនុស្ស​ដើរ​ឆ្លងផ្លូវ ១លើក។ ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយមិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ១២នាក់ (យប់៤នាក់)៕


Tag:
 (គ្រោះថ្នាក់ចររាចរណ៍
 ប៉ូលីស)
© រក្សាសិទ្ធិដោយ thmeythmey.com