ជាតិ
មនុស្សស្លាប់ និងរបួសធ្ងន់ស្រាល១៥នាក់ក្នុងគ្រោះថ្នាក់ចររាចរណ៍ថ្ងៃទី២៩ កក្កដា
× ភ្នំពេញ៖ មនុស្សម្នាក់បានស្លាប់ និង ១៤នាក់ទៀតរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចររាចរណ៍នៅទូទាំងប្រទេសសរុបចំនួន៩លើក យប់៤លើក នៅថ្ងៃទី២៩ ខែកក្កដា ម្សិលមិញ។ នេះបើយោងតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៥គ្រឿង ក្នុងនោះ រួមមាន ម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូច៣គ្រឿង និងថ្មើរជើងម្នាក់។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៦លើក ប្រជែងគ្រោះថ្នាក់ ២លើក មិនប្រកាន់ស្តាំ ១លើក និងមនុស្សដើរឆ្លងផ្លូវ ១លើក។ ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន ១២នាក់ (យប់៤នាក់)៕
Tag:
(គ្រោះថ្នាក់ចររាចរណ៍
ប៉ូលីស)
© រក្សាសិទ្ធិដោយ thmeythmey.com