ជាតិ
មនុស្ស ៦៣ស្លាប់​និង​របួសធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​នៅថ្ងៃទី៥ សីហា
06, Aug 2015 , 8:31 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស ៣នាក់​ស្លាប់ និង៦០នាក់​ទៀត​របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរចំនួន ៧លើក​នៅ​ទូទាំងប្រទេសនៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥។ នេះ​បើតាម​ការផ្សាយ​លើគេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧លើក​​ម្សិលមិញ​នេះ យានយន្ត​ខូចខាត​សរុប ១១គ្រឿង ក្នុងនោះ ​រួមមាន ម៉ូតូ​ចំនួន ១០គ្រឿង និង​រថយន្ត​ធុន​តូច ១គ្រឿង។

មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន៣លើក មិន​គោរព​សិទ្ធ១លើក ស្រវឹង១លើក មិន​ប្រកាន់​ស្តាំ១លើក និង​កត្តា​អាកាសធាតុ១លើក។ អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​គ្រោះថ្នាក់​ចំនួន ១៣នាក់ (យប់៣នាក់)៕


© រក្សាសិទ្ធិដោយ thmeythmey.com