ជាតិ
មនុស្ស ៦៣ស្លាប់និងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរនៅថ្ងៃទី៥ សីហា
× ភ្នំពេញ៖ មនុស្ស ៣នាក់ស្លាប់ និង៦០នាក់ទៀតរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរចំនួន ៧លើកនៅទូទាំងប្រទេសនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥។ នេះបើតាមការផ្សាយលើគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកម្សិលមិញនេះ យានយន្តខូចខាតសរុប ១១គ្រឿង ក្នុងនោះ រួមមាន ម៉ូតូចំនួន ១០គ្រឿង និងរថយន្តធុនតូច ១គ្រឿង។
មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ រួមមាន ល្មើសល្បឿន៣លើក មិនគោរពសិទ្ធ១លើក ស្រវឹង១លើក មិនប្រកាន់ស្តាំ១លើក និងកត្តាអាកាសធាតុ១លើក។ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពគ្រោះថ្នាក់ចំនួន ១៣នាក់ (យប់៣នាក់)៕
© រក្សាសិទ្ធិដោយ thmeythmey.com