ជាតិ
«សង្រ្កាន្តប៉ៃលិន» នឹង​មាន​ការ​ប្រកួតបវរកញ្ញាមនុស្សចាស់ ​បាញ់ពពុះសាប៊ូ និងទឹកត្រជាក់
04, Apr 2024 , 9:29 pm        
រូបភាព
រូបភាពពី​រដ្ឋបាលខេត្ត​ប៉ៃលិន
រូបភាពពី​រដ្ឋបាលខេត្ត​ប៉ៃលិន
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន ប្រកាស​រៀបចំព្រឹត្តិការណ៍​«សង្រ្កាន្តប៉ៃលិន» រយៈ​ពេល​៤ថ្ងៃ ចាប់ពីថ្ងៃ១៣-១៦ ខែ​មេសា ដែល​មាន​កម្មវិធី​កម្សាន្ត​សប្បាយជាច្រើន។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាលខេត្ត​ប៉ៃលិន។



មិន​ខុសពី​តាម​បណ្ដាខេត្ត​មួយចំនួនឡើយ ខេត្ត​ប៉ៃលិន ដែល​នៅ​ជិត​ព្រំ​ដែន​កម្ពុជា-ថៃ ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​«សង្រ្កាន្តប៉ៃលិន»ផងដែរ ក្រោម​កិច្ច​សហការជាមួយមន្ទីរអង្គភាព និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។
 
បើតាម​រដ្ឋបាល​ខេត្ត​ប៉ៃលិន ក្នុង​ព្រឹត្តិការណ៍​​«សង្រ្កាន្តប៉ៃលិន នឹង​មានកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជាល្បែងប្រជាប្រិយ ការតាំងបង្ហាញស្តង់ពិព័រណ៌ កម្មវិធីប្រគំតន្ត្រីខ្នាតធំ និងបាញ់ពពុះសាប៊ូ បាញ់ទឹកត្រជាក់។ ក្រៅពី​កម្មវិធីទាំងនេះ ក៏​មាន​ការ​ប្រឡងបវរកញ្ញាមនុស្សចាស់ ចាប់ពីអាយុ ៤០ឆ្នាំ ដល់៦០ឆ្នាំ, កម្មវិធីបោះតង់តាមរមណីយដ្ឋាន តំបន់ទេសចរណ៍នានា សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ផងដែរ។
 
រូបភាពពី​រដ្ឋបាលខេត្ត​ប៉ៃលិន

អត្ថបទទាក់ទង
 
ដើម្បី​ឱ្យ​ព្រឹត្តិការណ៍នេះ កាន់តែ​មាន​ភាព​រីករាយ រដ្ឋបាលខេត្តប៉ៃលិន បាន​អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមកកម្សាន្តនៅខេត្តប៉ៃលិន ឱ្យ​បានច្រើនកុះករ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏​បា​ន​រៀបចំ​ផ្ទះសំណាក់ សណ្ឋាគារទំនើបៗប្រកបដោយផាសុក​ភាព អាហារដ្ឋានមានអនាម័យល្អ និងតម្លៃសមរម្យ ដល់​ភ្ញៀវទេសចរ អាចបោះតង់រាំលេងកម្សាន្ត ដោយធានាការពារសុវត្ថិភាពផងដែរ។ នេះបើតាម​សេចក្ដី​ប្រកាសព័ត៌មាន​ខាងលើ៕
 
រូបភាពពី​រដ្ឋបាលខេត្ត​ប៉ៃលិន

រូបភាពពី​រដ្ឋបាលខេត្ត​ប៉ៃលិន

រូបភាពពី​រដ្ឋបាលខេត្ត​ប៉ៃលិន

Tag:
 ប៉ៃលិន
  វប្បធម៌
  ប្រពៃណី
  ចូលឆ្នាំខ្មែរ
  សង្រ្កាន្ត​ឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com