អន្តរជាតិ
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានបូក៣ ឯកភាពបង្កើតមូលនិធិសម្រាប់ស្ថានភាពអាសន្ន កិច្ចប្រជុំអាស៊ានបូក៣ នៅប៊ីលីស៊ី ហ្សកស៊ី។ រូបភាព ASEAN
× រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលរបស់ជប៉ុន កូរ៉េខាងត្បូង ចិន និងអាស៊ាន នៅថ្ងៃទី៣ ខែឧសភា បានឯកភាពបង្កើតមូលនិធិថ្មីមួយ ដើម្បីអាចជួយគ្នាទៅវិញទៅមកទាន់ពេលវេលា ក្នុងស្ថានភាពអាសន្នដូចជា គ្រោះមហន្តរាយ ឬជំងឺឆ្លងសកលជាដើម។
បន្ទាប់ពីកិច្ចប្រជុំនៅប៊ីលីស៊ី ហ្សកស៊ី បណ្តាប្រទេសអាស៊ានបូក៣ នៅថ្ងៃទី៣ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយឯកភាពបង្កើតមូលនិធិសម្រាប់ជួយគ្នាទៅវិញទៅមក ក្នុងស្ថានភាពអាសន្នដូចជា គ្រោះមហន្តរាយ និងជំងឺឆ្លងជាដើម។
គំនិតថ្មីនេះ នឹងត្រូវបានបង្កើតឡើងនៅក្រោមគំនិតផ្តួតផ្តើម ក្រុងឈៀងមៃ ដែលបង្កើតនៅក្នុងឆ្នាំ១៩៩៨ ក្នុងពេលមានវិបត្តិហិរញ្ញវត្ថុអាស៊ី។ ចំណែកព័ត៌មានលម្អិត នឹងត្រូវបញ្ចេញនៅក្នុងឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK ជប៉ុន។
«យើងគាំទ្រការបង្កើតមូលនិធិផ្តល់ហិរញ្ញវត្ថុបន្ទាន់ (RFF)»។ សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូកបី បានបញ្ជាក់បែបនេះ។
បើតាមសេចក្តីថ្លែងការណ៍រួម មូលនិធិនេះ នឹងជួយសមាជិកអាចទទួលបានហិរញ្ញវត្ថុបន្ទាន់ក្នុងស្ថានភាពអាសន្ន ដែលកើតចេញពីគ្រោះមហន្តរាយ ជំងឺឆ្លងសកល និងបញ្ហាផ្សេងទៀត៕
Tag:
អាស៊ាន
ចិន
ជប៉ុន
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com