កីឡាអន្តរជាតិ
អន្តរជាតិ
Romario អតីតកីឡាករប្រេស៊ីល ត្រឡប់ចូលទីលានវិញ ក្នុងវ័យ៥៨ឆ្នាំ បំពេញក្តីស្រមៃលេងបាល់ ជាមួយកូនប្រុស 18, Apr 2024 , 9:59 pm
រដ្ឋ បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងទិន្នន័យ លើមន្ត្រីដែលបានបណ្ដេញចេញ
× លោក Romario អតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីល និង Barcelona បានចុះឈ្មោះជាកីឡាករបាល់ទាត់ផ្លូវការជាថ្មីម្តងទៀត ក្នុងក្រុម America-RJ ស្ថិតក្នុងលីគ Campeonato Carioca ក្នុងក្រុង Rio de Janeiro។ ត្រឡប់ធ្វើជាកីឡាករក្នុងវ័យ៥៨ឆ្នាំ ដោយសារ Romario បំពេញបំណងបានលេងជាមួយកូនប្រុស ស្របពេលខ្លួនជាប្រធានក្លិបផង។
បុរសវ័យ ៥៨ឆ្នាំ បានបញ្ជាក់នៅលើបណ្តាញសង្គម X អតីត Twitter ផ្ទាល់ខ្លួនដូច្នេះថា លោកនឹងវិលត្រឡប់ចូលរួមការប្រកួតឡើងវិញនៅក្នុងពេលដ៏ឆាប់។ យ៉ាងណាសម្រាប់លោក Romario នៅមិនទាន់បង្ហាញពេលវេលាដ៏ពិតប្រាកដឡើយចំពោះការវិលត្រឡប់មកលេងឱ្យក្លិប America-RJ ខណៈលោកបុរសប្រេស៊ីលដដែល បានបញ្ជាក់ច្បាស់លាស់ថានឹងមិនចូលរួមលេងនៅក្នុងលីគឡើយ ដោយលោកត្រឹមអះអាងថាចង់មានពេលលេងជាមួយនឹងកូនប្រុសឈ្មោះ Romarinho នៅការប្រកួតធម្មតាណាមួយតែប៉ុណ្ណោះ។
«ពេលនេះខ្ញុំរៀបរួចរាល់ដើម្បីផ្តល់ឱ្យក្រុមដែលខ្ញុំស្រលាញ់ America សម្រាប់ការប្រកួតមួយចំនួន ហើយពិតណាស់ក៏ជាបំពេញក្តីស្រម៉ៃចែករំលែកប្រកួតលើទីលានជាមួយកូនប្រុសរបស់ខ្ញុំ។»។ លោក Romario បាននិយាយតាមរយៈការបង្ហោះបែបនេះ។
Romario បានចូលនិវត្តន៍កាលពីឆ្នាំ ២០០៨ ដោយលោកបានចូលកាន់កាប់តំណែងនាយកផ្នែកកីឡារបស់ក្លិប America-RJ ក្នុងឆ្នាំ ២០០៩។ ៥ឆ្នាំក្រោយមក លោកត្រូវបានជាប់ឆ្នោតធ្វើជាសមាជិកព្រឹទ្ធសភា ប្រចាំទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
លោក Romario ក៏ត្រូវបានចាត់ទុកថាជាកីឡាករដ៏អស្ចារ្យមួយរូបផងដែរប្រចាំប្រេស៊ីល ដោយលោកបានរីករាយជាមួយនឹងអាជីពដ៏ជោគជ័យអំឡុងពេលលោកបានលេងឱ្យប្រេស៊ីលនៅ World Cup ពីលើកផ្សេងគ្នា ហើយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤ បុរសវ័យ ៥៨ឆ្នាំ ក៏បានស៊ុតបាល់ ៥គ្រាប់ប្រចាំការប្រកួត និងជួយក្រុមឈ្នះពាន។
កាលពីឆ្នាំ ២០០៩ លោក Romario ក៏ធ្លាប់បានចូលលេងជាកីឡាករក្លិប America-RJ ម្តងផងដែរ នៅពេលមួយដែលលោកបានផ្តល់កិត្តិយសលេងឱ្យក្រុមដែលឪពុកលោកស្រលាញ់បំផុត បានរយៈពេល ២២នាទី និងរួមចំណែកជួយក្រុមឈ្នះជាជើងឯកពានរង្វាន់ Rio de Janeiro។
ទៅកាន់អតីតកាលលោក Romario ធ្លាប់បង្ហាញខ្លួនសម្រាប់ប្រេស៊ីលចំនួន ៧០ប្រកួត ពីឆ្នាំ ១៩៨៧ ដល់ ២០០៥ ហើយអំឡុងពេលនោះលោកស៊ុតបាល់បញ្ចូលទី ៥៥គ្រាប់។ សម្រាប់ក្លិបអាជីពវិញលោកបានលេងឱ្យក្លិបដូចជា Vasco da Gama, Flamengo និងក្លិប Fluminense ក្នុងប្រទេសប្រេស៊ីល ហើយក្រៅស្រុកវិញរួមមាន Barcelona, PSV Eindhoven និង Valencia៕
© រក្សាសិទ្ធិដោយ thmeythmey.com