ជាតិ
លោកយាយ សៅ វ៉ុន ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោ ទទួលមរណភាពក្នុងវ័យ៩០ឆ្នាំ
04, May 2024 , 2:47 pm        
រូបភាព
រូបថតរបស់លោកយាយ សៅ វ៉ុន ដែលត្រូវបានថតនៅក្នុងឆ្នាំ២០១១ និងត្រូវបានចែករំលែកជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
រូបថតរបស់លោកយាយ សៅ វ៉ុន ដែលត្រូវបានថតនៅក្នុងឆ្នាំ២០១១ និងត្រូវបានចែករំលែកជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ដោយ: ថ្មីៗ
លោកយាយ សៅ វ៉ុន ដែលជាព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោ បានទទួលមរណភាព ក្នុងវ័យ ៩០ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នេះបើតាមលិខិតរំលែកទុក្ខ របស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជានៅថ្ងៃទី៤ ខែឧសភានេះ។
 
នៅក្នុងសាររំលែកទុក្ខ  សហព័ន្ធកីឡាល្បុក្កតោកម្ពុជា សោកស្តាយចំពោះមរណភាព របស់ ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោរូបនេះ ដោយបញ្ជាក់ដូច្នេះថា៖ «មរណភាព លោកយាយ សៅ ប៊ុន គឺជាការបាត់បង់ព្រឹទ្ធាចារ្យគុនល្បុក្កតោមួយរូប ដែលបានលះបង់ កម្លាំងកាយ ចិត្ត និងប្រាជ្ញាក្នុងការចូលរួមលើកស្ទួយ និងអភិរក្សគុនល្បុក្កតោ»៕

© រក្សាសិទ្ធិដោយ thmeythmey.com