ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
កីឡាជាតិ
ជាតិ
លោក Sam៖ ភ្នំពេញក្រោនលេងបានយ៉ាងអស្ចារ្យនារយៈពេល២៥នាទីដំបូងនៃតង់ទីពីរ
01, Nov 2014 ,
1:19 pm
រូបភាព
×
ដោយ:
រួបរួម
«នៅដែលអ្នករៀបចំក្រុមសម្រាប់ការប្រកួត ហើយទាំងអស់គ្នាដឹងពីអ្វីដែលត្រូវធ្វើ ប៉ុន្តែ២នាទីក្រោយមក អ្នកភ្លាត់ស្លៀតធ្លាយសំណាញ់មួយគ្រាប់ គម្រោងការរបស់អ្នកគឺប្រែប្រួលទាំងស្រុង»។ នេះជាការលើកឡើងរបស់គ្រូបង្វឹកក្លិបភ្នំពេញក្រោន បន្ទាប់ពីក្រុមរបស់លោកចាញ់ជើងឯកវៀតណាម Becamex Binh Duong ក្នុងលទ្ធផល ៥-២ នាការប្រកួតដណ្តើមពានរង្វាន់ Toyota Mekong Club Championship នៅកីឡដ្ឋាន Binh Duong Stadium កាលពីរាត្រីថ្ងៃសុក្រ។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
ត្រឹមតែ២នាទីប៉ុណ្ណោះ កីឡាករ Dieng Abass បាននាំមុខមុន ១-០ ឲ្យក្រុមម្ចាស់ផ្ទះ Becamex Binh Duong ហើយ Nguyen Trong បន្ថែមគ្រាប់ទីពីរមុនបញ្ចប់តង់ទីមួយ។ នៅនាទី ទី៦៦ កីឡាការចំណូលថ្មីជនជាតិហូឡង់ Koen Bosma បាននាំក្តីសង្ឃឹមសម្រាប់ក្រុមជើងឯកកម្ពុជា តាមរយៈការវាយបកតាមពីក្រោយមួយគ្រាប់ ជាមួយនឹងការបញ្ជូនយ៉ាងល្អរបស់ ហុង ផេង។
ប៉ុន្តែក្រោយមកទៀត ក្រុមម្ចាស់ផ្ទះបង្កើនការនាំមុខរហូតដល់ទៅបីគ្រាប់ដែលសម្រេចបានដោយ Oseni Bolaji, Le Cong Vinh និង Nguyen Tang Tuan ខណៈ Bisan George រកគ្រាប់បាល់បង្គ្រប់កិច្ចឲ្យភ្នំពេញក្រោន មុននឹងអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។
ទន្ទឹមនឹងការខកចិត្ត គ្រូបង្វឹកជនជាតិស្វ៊ីស លោក Sam Schweingruber បានសម្តែងការរីករាយចំពោះស្មារតីកីឡាកររបស់ខ្លួន ដែលមានការប្រឹងប្រែងខ្ពស់នារយៈពេល២៥នាទីដំបូងនៃតង់ទីពីរ ប៉ុន្តែពួកគេមិនសំណាងវាយបកលើគូប្រជែងបានឡើយ។
លោក Sam បានលើកឡើងថា លោកបានប្រើប្រាស់ជម្រើសដ៏ខ្លាំងរបស់ខ្លួនក្នុងជំនួបជាមួយជើងឯកវៀតណាម ហើយលោកកោតសរសើរ ស៊ូ យ៉ាទី ដែលបំពេញតួនាទីបានយ៉ាងល្អ បើទោះបីជាគូប្រជែងស៊ុតបាល់បញ្ចូលទីដល់ទៅ៥គ្រាប់ក៏ដោយ។
ភ្នំពេញក្រោនត្រៀមប៉ះជាមួយក្រុម HAGL Attapeu របស់ឡាវ ដែលបានចាញ់ក្រុមមីយ៉ាន់ម៉ា Ayeyawady ដោយគ្រាប់បាល់ប៉េណាល់ទី ៥-៤ បន្ទាប់ពីពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នារយៈពេល៩០នាទី។ ការប្រកួតដណ្តើមយកលេខបីនេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង១ និង៣០រសៀល ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា នៅមុនជំនួបផ្តាច់ព្រ័ត្រ រវាងក្រុមម្ចាស់ផ្ទះ Becamex Binh Duong និងក្រុមមីយ៉ាន់ម៉ា Ayeyawady៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com