ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ន័យ​មួយ​នៃ​ពិធី​ចូលឆ្នាំ​ខ្មែរ៖ មួយឆ្នាំ​កន្លងផុត​ហើយ តើ​យើង​បានធ្វើ​អ្វីល្អៗខ្លះ?
17, Apr 2015 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ
កំពង់ចាម៖ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ នាយ យ៉ាន នៃ​សារព័ត៌មានថ្មីៗ បាន​ជួប​សម្ភាសន៍​ព្រះ​តេជគុណ ដែន ថា​វី នៃ​វត្ត​ស្ពឺ​ក្នុងស្រុក​ចំការលើ ខេត្តកំពង់ចាម អំពី​អត្ថន័យ និង​គោលបំណង​នៃ​ការរៀបចំ​ពិធី​ចូលឆ្នាំ​ខ្មែរ។ ព្រះ​តេជគុណ ថា​វី មាន​សង្ឃដីកា​ប្រាប់​នាយ យ៉ាន ថា​ការរៀបចំ​ពិធី​ចូលឆ្នាំ មិន​មានន័យ​ត្រឹមតែ​ការជួបជុំ​គ្រួសារ​ញាតិមិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សារសំខាន់​គឺ​ដូនតា​ចង់​រំ​ឮ​កកូន​ខ្មែរ​អំពី​ការ និយាយ​ពាក្យពេចន៍ល្អៗ គិត​ល្អ និង​ប្រព្រឹត្ត​ល្អ។ ជាងនេះទៅទៀត វា​ក៏​ជា​ពេលវេលា​នៃ​ពញ្ញាក់​អារម្មណ៍​មនុស្ស​ផងទាំងពួង​ថា ពេលវេលា​មួយឆ្នាំ​បាន​កន្លងផុត​ទៅហើយ តើ​ពួកគេ​បានធ្វើ​អ្វីល្អៗជា​ប្រយោជន៍​ខ្លះ? នេះ​ជាការ​បកស្រាយ​របស់​ព្រះតេជគុណ ដែន ថាវី។




សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​រវាង នាយ យ៉ាន និង​ព្រះ​តេជគុណ ដែន ថា​វី ដូចតទៅ៖





© រក្សាសិទ្ធិដោយ thmeythmey.com