ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ន័យមួយនៃពិធីចូលឆ្នាំខ្មែរ៖ មួយឆ្នាំកន្លងផុតហើយ តើយើងបានធ្វើអ្វីល្អៗខ្លះ?
× កំពង់ចាម៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ បានជួបសម្ភាសន៍ព្រះតេជគុណ ដែន ថាវី នៃវត្តស្ពឺក្នុងស្រុកចំការលើ ខេត្តកំពង់ចាម អំពីអត្ថន័យ និងគោលបំណងនៃការរៀបចំពិធីចូលឆ្នាំខ្មែរ។ ព្រះតេជគុណ ថាវី មានសង្ឃដីកាប្រាប់នាយ យ៉ាន ថាការរៀបចំពិធីចូលឆ្នាំ មិនមានន័យត្រឹមតែការជួបជុំគ្រួសារញាតិមិត្តប៉ុណ្ណោះទេ ប៉ុន្តែសារសំខាន់គឺដូនតាចង់រំឮកកូនខ្មែរអំពីការ និយាយពាក្យពេចន៍ល្អៗ គិតល្អ និងប្រព្រឹត្តល្អ។ ជាងនេះទៅទៀត វាក៏ជាពេលវេលានៃពញ្ញាក់អារម្មណ៍មនុស្សផងទាំងពួងថា ពេលវេលាមួយឆ្នាំបានកន្លងផុតទៅហើយ តើពួកគេបានធ្វើអ្វីល្អៗជាប្រយោជន៍ខ្លះ? នេះជាការបកស្រាយរបស់ព្រះតេជគុណ ដែន ថាវី។
សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាង នាយ យ៉ាន និងព្រះតេជគុណ ដែន ថាវី ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com