ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ​ងារ​ជា «​សម្តេច​» មានន័យ​ដូចម្តេច​?
20, May 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ងារ​ជា «​សម្តេច​» មិនមែន​មន្ត្រី​គ្រប់រូប​ដែល​បម្រើ​ប្រទេសជាតិ ចេះតែ​ទទួលបាន​ដោយ​ងាយៗ​នោះទេ​។ ពាក្យ​ថា «​សម្តេច​» នេះ ត្រូវបាន​សាធារណជន​គោរព និង​ឱ្យ​តម្លៃ​ទៅលើ​មន្ត្រី​រូប​ណា​ដែល​បាន​លះបង់​បូជា​កម្លាំងកាយ កម្លាំងចិត្ត បម្រើ​ប្រទេសជាតិ​ពិតប្រាកដ ឬ​បាន​កសាង​ស្នាដៃ​អ្វីមួយ​ដែលជា​ប្រយោជន៍​ធំធេង​សម្រាប់​មាតុភូមិ​។ តើ​ពាក្យ​«​សម្តេច​»​នេះ​មាន​អត្ថន័យ​យ៉ាងដូចម្តេច?



​ពាក្យ «​សម្តេច​» ដែលជា​នាមសព្ទ​មានន័យថា លោកអ្នក​មាន​តេជះ​ច្រើន​, លោកអ្នក​មានបុណ្យ​មានអំណាច​ធំ ។ បើជា​គុណសព្ទ​មានន័យថា ខ្ពង់ខ្ពស់​, ឧដុង្គ​ឧត្ដម​, ថ្កើង​ស័ក្ដិ ថ្កើង​អំណាច​, ថ្កើងថ្កាន​។ (​សមតែ​នឹង​យល់ថា​ក្លាយ​មកពី បា​. សំ + តេជ ឬ សំ​. សំ​តេជ​ស៑ "​ដែលមាន​តេជះ​ខ្លាំង​" ព្រោះ​ខ្មែរ​បុរាណ​សរសេរ​ជា សម្ដេជ ក៏មាន​) ។ នេះ​បើតាម​សេចក្តីពន្យល់​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​។​

​ម្យ៉ាងទៀត​ពាក្យ​នេះ សម្រាប់​ប្រើ​បន្ថែម​លើ​ព្រះនាម ឬ​លើ​ឋានន្ដរ​ក្សត្រិយ៍ មន្ត្រី​ស័ក្តិ​ខ្ពស់​។ ឧទាហរណ៍​៖ ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី​..., សម្ដេចព្រះមហាក្សត្រិយានី​; សម្ដេចព្រះ​ឧបយុវរាជ​; សម្ដេចព្រះ​ឧភយោរាជ​; សម្ដេចព្រះ​វររាជ​ជននី​; សម្ដេចព្រះមហាឧបរាជ​; សម្ដេចព្រះសង្ឃរាជ​; សម្ដេចព្រះរៀម​; សម្ដេចព្រះអនុជ ។ ល ។ សម្ដេចចៅពញា ឋានន្ដរ​សេនាបតី​ទី ១ សម្រាប់ទោ ( មានតែ​ពី​ក្នុង​បុរាណ ) ។ ល​៕


© រក្សាសិទ្ធិដោយ thmeythmey.com