ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ម៉ម សូណង់ដូ៖«លោក សម រង្ស៊ី-កឹម សុខា មិនអាច​ប្រឈម​ជាមួយ​លោក ហ៊ុន សែន បាន ទើប​ខ្ញុំ​បង្កើត​បក្ស​ថ្មី ! »
29, Aug 2015 , 2:39 pm        
រូបភាព
ដោយ:

យ៉ាងយូរ​ត្រឹម​ចុងឆ្នាំ ២០១៥ គណបក្ស​ថ្មី​ឈ្មោះ គណបក្ស«សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ» របស់​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ នឹង​កើតចេញ​ជា​រូបរាង ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ក្នុង​អាណត្តិ​ក្រោយ ។ នេះ​ជាការ​អះអាង​របស់លោក ម៉ម សូណង់ដូ ។ លោក​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ​រូបនេះ បញ្ជាក់ថា ហេតុផល​ដែល​លោក​គ្រោង​បង្កើត​បក្ស​ដោយ​ខ្លួនឯង ដោយសារ​រូបលោក​អស់សង្ឃឹម​ចំពោះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក ហ៊ាន​និយាយថា លោក សម រង្ស៊ី និង​កឹម សុខា ជា​អ្នកនយោបាយ​ដែល​អត់​មាន​សេចក្តីក្លាហាន​តទល់​ជាមួយ​លោក ហ៊ុន សែន បាន​នោះទេ ។ « មិន​ត្រឹមតែ​មិន​ហ៊ានប្រឈម​​ជាមួយ​លោក ហ៊ុន សែន ទេ ពួកគាត់​ក៏​មិន​ហាន​ប្រឈម​​នឹង​បញ្ហា​សុខចិត្ត​ស្លាប់​ខ្លួន ដើម្បី​ពលរដ្ឋ​ទេ ពោលគឺ​ពួកគាត់​យកតែ​រួចខ្លួន​ប៉ុណ្ណោះ។ លោក សម រង្ស៊ី ជា​អ្នកនយោបាយ​គ្មាន​ជោគជ័យ​ទេ ។ លោក សម រង្ស៊ី ចាញ់បោក​គេ​រហូត ហើយ​ឲ្យ​លោក ហ៊ុន សែន ប្រើ​គាត់​បាន​តាមចិត្ត។ យើង​មិនអាច​យក​អ្នកតំណាង​ដែល​ចាញ់បោក​គេ​រហូត ធ្វើជា​តំណាង​បាន​នោះទេ» ។ នេះ​ជា​អ្វីដែល​លោក ម៉ម សូណង់ដូ អះអាង​ប្រាប់​សារព័ត៌មានថ្មីៗ នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ ។



ស្តាប់​បទសម្ភាសន៍​នេះ​ដូចតទៅ៖









© រក្សាសិទ្ធិដោយ thmeythmey.com