សង្គមអន្តរជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ​កាន់​ស្និទ្ធ​មហា​យក្ស​ចិន ខណៈ​អាមេរិក​បន្ត​ធ្លាក់​ឥទ្ធិពល
03, Jul 2015 , 7:59 pm        
រូបភាព
ដោយ:
រយៈពេល​ពេល​ជាង​មួយឆ្នាំ ក្រោម​អំណាច​គ្រប់គ្រងរ​បស់​លោក​ប្រា​យុទ្ធ ចាន់ អូ​ចា គោលនយោបាយ​ការបរទេស​ថៃ​ហាក់ដូច​ជាមាន​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់។ សង្កេតឃើញថា ថៃ​កំពុងតែ​ងាក​ខ្លាំង​ទៅរក​ចិន ខណៈ​អាមេរិក ដែល​ធា្ល​ប់​តែ​ជាស​ម្ព​ន្ធ័​មិត្ត ធ្លាក់ចុះ​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​បរិបទ​នយោបាយ​ថៃ​ស្ទើរ​ហៅ​លែង​លឺ។



ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី៤០នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ថៃ និង ចិន នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បានបង្ហាញ​នូវ​គោលជំហ​របស់ខ្លួន ដែល​ងាក​ទៅរក​ក្រុង​ប៉េកាំង​កាន់តែខ្លាំង។ នេះ​មានន័យថា រាជាណាចក្រ​ថៃ​កំពុងតែ​ងាក​ចេញពី​អាមេរិក ដែល​ធ្លាប់តែ​ជា​ដៃគូ​ដ៏​ជិតស្និទ​បំផុត​របស់ខ្លួន​ពេលបច្ចុប្បន្ន។

ក្នុងចំណោម​ឥស្សរជន និង អ្នកនយោបាយ​ជាន់ខ្ពស់​ជាច្រើន​នាក់ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ​ចាន់ អូ​ចា បានលើកឡើង​ពី​សមិទ្ធផល​ដែល​ភាគី​ទាំងពីរ​ចិន​និង​ថៃ​បានសម្រេច​រួមគ្នា​ប្រកបដោយ​ការជឿទុកចិត្ត​និង​ជិតស្និទ្ធ។ ក្នុងនោះ​លោក​បាន​បញ្ជាក់ថា ក្នុង​រយៈពេល៤០ឆ្នាំ​កន្លងទៅនេះ ភាគី​ទាំងពីរ បាន​សហការគ្នា​យ៉ាង​ល្អ​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​នោះ​ការវិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​មាន  ផ្លូវ​រថភ្លើង ផលិតផល​កសិកម្ម និង កិច្ច​សហប្រតិបត្តិ​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ​ផងដែរ។

អ្វីដែល​គួរកត់សម្គាល់​នោះ លោក​ប្រា​យុទ្ធ បាន​សង្កត់ធ្ងន់ថា លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ទំនាក់ទំនង​ជាមួយ​ចិន​នេះ​នឹង​កាន់​តែមាន​ភាពស្និទ្ធស្នាល ស្ថិតស្ថេរ​ជា​រៀងរហូត​ផងដែរ»។

ផ្ទុយទៅវិញ ទំនាក់ទំនង​រវាង​អាមេរិក និង​ថៃ ធ្លាក់ចុះ​ស្ទើ​មិនគួរ​ឲ្យ​ជឿ។ គេ​សង្កេតឃើញថា ចាប់តាំងពី​មាន​រដ្ឋប្រហារ​ទម្លាក់​នា​យក​រដ្ឋមន្ត្រី​ថៃ លោកស្រី​យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត្រា​មក ទំនាក់ទំនង​ប្រទេស​ទាំងពីរ បាន ចាប់ផ្តើម​ធ្លាក់ចុះ​ជា​បន្តបន្ទាប់។ នោះ​គឺ​ក្រោយពី​រដ្ឋាភិបាល ក្រុង​វ៉ាស៊ីនតោន​រិះគន់​របប​យោធា និង ការរំលោភ​សិទ្ធិមនុស្ស​ដែល​ផ្ទុយ​គោលការណ៍​ប្រជាធិបតេយ្យ។ បន្ថែម​ពីនេះ អាមេរិក ក៏​ធា្ល​ប់​បានប្រកាស​កាត់បន្ថយ​ជំនួយ​បច្ចេកទេស និង ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ​ទៀតផង៕


© រក្សាសិទ្ធិដោយ thmeythmey.com