ជាតិ
ទិដ្ឋភាព​ទិវា​បុណ្យ​ឯករាជ្យ​របស់​អាមេរិក​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា
05, Jul 2015 , 11:17 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ ស្ថានទូត​អាមេរិក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​បាន​ប្រារព្ធ​ពិធី​ខួប​បុណ្យ​ឯករាជ្យ​របស់ខ្លួន​នៅ​ថ្ងៃទី៤ខែកក្កដា២០១៥ ។ ប្រជាពលរដ្ឋ​អាមេរិក​រស់នៅក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​នាក់​បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​របស់ខ្លួន​នៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​មន្ត្រី​រាជរដ្ឋាភិបាល តំណាងរាស្ត្រ អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ត្រូវបាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​អញ្ជើញ​ឱ្យ​ចូលរួម​ផងដែរ។ ទិវា​បុណ្យ​ឯករាជ្យ​សហរដ្ឋអាមេរិកនៅក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នេះ មានការ​ប្រគំ​តន្ត្រី និង​ការតាំង​ពិ​ព័រណ៍ផ្សេងៗជាច្រើន​ទៀត។



សូម​អញ្ជើញ​ទស្សនា​រូបភាព​នៃ​ទិដ្ឋភាព​នៃ​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចតទៅ៖ 

 



© រក្សាសិទ្ធិដោយ thmeythmey.com