សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក ៖ ក្មេងប្រុស​អាយុ ១១ ឆ្នាំ​ត្រូវ​ចោទប្រកាន់​ពីបទ​សម្លាប់​ក្មេង​អាយុ ៣ ឆ្នាំ
06, Aug 2015 , 7:39 pm        
រូបភាព
ដោយ: ធីតា
ក្មេងប្រុស​អាយុ ១១ ឆ្នាំ​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា បន្ទាប់ពី​ក្មេងប្រុស​អាយុ ៣ ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង នៅ​ទីក្រុង Detroit ភាគ​ខាងជើង​សហរដ្ឋអាមេរិក នេះ​បើតាម​ការបញ្ជាក់​របស់​បណ្តាញ​ព័ត៌មាន​អាមេរិកាំង កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ។



ក្មេងប្រុស​ធំ​បាន​បាញ់​ក្មេង​តូច​ចំ​មុខ ហើយ​ក្មេងរងគ្រោះ​ក៏បាន​ស្លាប់ភ្លាមៗ នៅពេល​បញ្ជូន​ទៅដល់​ម​ន្ទីរ​ពេទ្យ។ បើតាម Detroit News ដែល​បាន​ដកស្រង់​សម្តី​របស់​ប៉ូលិស នៅពេល​កើតហេតុ ក្មេង​ទាំង​ពីរបាន​លេង​កាំភ្លើង​ជាមួយគ្នា។

បើតាម​ប្រសាសន៍​របស់​រដ្ឋអាជ្ញា Kym Worthy នៃ​គណៈកម្មាធិការ Wayne ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ Detroit News ក្មេងប្រុស​ធំ​បាន​ប្រទះឃើញ​កាំភ្លើង​នៅក្នុង​ទូ​ក្នុងផ្ទះ​របស់​ឪពុក ស្ថិតនៅ​ខាងកើត​ទីក្រុង Detroit ដែល​គេ​បាន​ទៅលេង។

ដំបូង ក្មេង​ធំ​បាន​បោះ​កាំភ្លើង​លេង​តាម​មាត់​បង្អួច ហើយក៏​ចេញទៅ​រើសយក​មកវិញ។ ក្រោយមក គេ​បាន​យកទៅ​លេង​ក្នុង​រថយន្ត​មួយ​ដែល​ចត​នៅក្បែរ​ផ្ទះ ហើយ​ក្មេង​តូច​ក៏​តាម​ទៅលេង​ជាមួយ។ បន្តិចក្រោយមក ក្មេងប្រុស​ធំ​ក៏បាន​បាញ់​ក្មេង​តូច។

រដ្ឋអាជ្ញា​រូបនេះ​បាន​គូសបញ្ជាក់ថា វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកសង្រេង។ ថ្វីត្បិតតែ​ជនជាប់ចោទ​គឺជា​អ​នីតិ​ជិន​នៅឡើយ ប៉ុន្តែ សំណុំ​រឿងនេះ​ក៏ត្រូវ​តែ​ធ្វើការ​ស៊ើបអង្កេត​ដែរ៕


Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com