ជាតិ
ពីនេះ ពីនោះ
My wife have big snake near cross the river...
30, Aug 2015 , 11:18 am        
រូបភាព
ដោយ:
My wife have big snake near cross the river (ប្រពន្ធខ្ញុំពោះធំជិតឆ្លងទន្លេ)។ គុណភាព​ភាសា​អង់គ្លេស​របស់​យុវជន​ខ្មែរ​គួរ​ឲ្យ​ព្រួយបារម្ភ។ កុំថាឡើយ ថា​ត្រូវធ្វើ​ទំនាក់ទំនង​ក្នុង​ពិភពលោក​ទាំងមូល ត្រឹម​សហគមន៍​អាស៊ាន​ដែលមាន​ប្រជាជន​ជាង៦០០លាន​នាក់ ក៏​យ៉ាងហោចណាស់​គេ​ត្រូវ​ភាសា​អង់គ្លេស​ដែលជា​ភាសា​នៃ​ទំនាក់ទំនង​រួមមួយ​ឲ្យបានត្រឹមត្រូវដែរ។



នៅ​កម្ពុ​ជាមាន​គ្រឹះស្ថាន​អប់រំ​ច្រើន​អនេក​មែន ប៉ុន្តែ​យុវជន​ដែលមាន​កម្រិត​ភាសា​អង់គ្លេស​ដែលមាន​គុណភាព​នោះ នៅមាន​តិចតួច​នៅឡើយ។ យុវជន​ជាច្រើន​បាន​សង្វាតរៀន​ភាសា​អង់គ្លេស​មែន  ប៉ុន្តែ​ពួកគេ​នៅតែ​មិនអាច​ប្រើប្រាស់​យកជាការបាន​នោះទេ។ តើ​មកពី​អ្វី? មកពី​កម្មវិធីសិក្សា ឬ​មកពី​យុវជន​ខ្លួនឯង​មិន​យកចិត្តទុកដាក់?




© រក្សាសិទ្ធិដោយ thmeythmey.com