អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បើកសម្ពោធ​ការិយាល័យ​សាខា​ថ្មី​នៅ​ក្រុង​បាត់ដំបង
09, Oct 2015 , 2:24 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុង​បាត់ដំបង ប្រទេស​កម្ពុជា៖ ថ្ងៃនេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បើកសម្ពោធ​ការិយាល័យ​សាខា​ទី៣របស់ខ្លួន​នៅ ទីក្រុង​បាត់ដំបង​ដើម្បី​ពង្រីក និង​បន្ត​បំពេញតម្រូវការ​កើនឡើង​នៃ​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត ក៏ដូចជា​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​នៅទីនេះ។

សាខា​ថ្មី​នៅ​ក្រុង​បាត់ដំបង​នេះ​បាន​បើក​ឲ្យ​ដំណើរការ បន្ទាប់ពី​ស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​នៅ​ទីក្រុង​ភ្នំពេញ​បើក​ឲ្យ​ដំណើរការ​នៅ​ខែមិថុនា ឆ្នាំ២០១២ និង​ការិយាល័យ​សាខា​នៅ​ទីក្រុង​សៀមរាប​នៅ​ខែធ្នូ ឆ្នាំ២០១។

លោក Robert Elliott ជា​អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​រប​ស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា៖“យើង​សប្បាយចិត្ត​ណាស់​ក្នុង​ការបើក​ការិយាល័យ​សាខា​ថ្មី​នៅ​ទីក្រុង​បាត់ដំបង។ ការពង្រីក​សាខា​នេះ ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការជួយ​អតិថិជន​នៅ​កម្ពុជា និង​ក្រុមគ្រួសារ​បស់​ពួកគេ​ក្នុង​ការកសាង​អនាគត​ដ៏​ប្រសើរ​មួយ​តាមរយៈ​ការការពារ​ប្រាក់ចំនូល ឬក៏​ការរៀបចំ​កញ្ចប់​ថវិកា​សម្រាប់​អនាគត​ការសិក្សា​បុត្រ​ធីតា​របស់​ពួកគេ។ យើង​នូវតែ​បន្ត ប្រកាន់​ភ្ជាប់​នូវ​ទស្សនៈ វិស័យ​យក​អតិថិជន​គ្រប់រូប​ជា​ស្នូល​នៃ​រាល់​សកម្មភាព​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន”

រីឯ លោក សុខ គង់ ជា​អភិបាលរង​នៃ​គណៈ​ភិ​បាល​ខេត្តបាត់ដំបង​បាន​មានប្រសាសន៍ថា ៖ “ ខ្ញុំ​ពិតជា​មាន​មោទនភាព​សម្រាប់​ខេត្តបាត់ដំបង ដែល​កំពុង​តែមាន​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​នឹង​បណ្តា​ខេត្ត​ដ៏ទៃៗទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ជាមួយ​កំណើត​ជីវភាព​របស់​ប្រជាពលរដ្ឋ​លើ​តម្រូវការ​នៃ​ការការពារ និង​ការប្រើប្រាស់​នូវ​ធនធាន​ទាំងនោះ​ប្រកបដោយ​ចីរភាព ត្រូវមាន​ផលិតផល​ខាង​ហិរញ្ញវត្ថុថ្មីៗជាច្រើន​ទៀត ដែល​ក្នុងនោះ​មាន​ទាំង​ការធានារ៉ាប់រង​អាយុជីវិត​ផងដែរ ដើម្បី​រួមចំណែក​កសាង​នូវ​សំណាញ់​សុវត្ថិភាព​សង្គម​មួយ ក្នុងការ​ការពារ​នូវ​ហា​នី​ភ័យ​ទាំងឡាយ ដែល​កើតឡើង​ជាយថាហេតុ​នាពេល​អនាគត។ ចំពោះ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ដែល​បាន​ពង្រីក​សេវាកម្ម​របស់ខ្លួន​នៅក្នុង​ខេត្ត បាត់ដំបង គឺជា​ការឆ្លើយតប​ដ៏​សមស្រប​មួយ សម្រាប់​បំពេញតម្រូវការ​ការពា​រ និង​ការប្រើប្រាស់​ធនធាន​មាន​រយៈពេល​វែង​ប្រកបដោយ​ចរី​ភាព។

ចំពោះ​លោកស្រី ងូ​ន សុខា ជា​រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ក៏បាន​សម្តែង​នូវ​សេចក្តី កោតសរសើរ​ចំពោះ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (ខេ​ម​បូ​ឌា) ដែល​បាន​ចូលរួមចំណែក និង​ខិតខំ​ប្រឹងប្រែង ក្នុងការ​ផ្តល់ជូន​សេវា​ធានារ៉ាប់រង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​ខេត្ត ក្រុង និង​គ្រប់​មជ្ឈដ្ឋាន ក៏ដូចជា​ចូលរួម​បណ្តុះបណ្តាល ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​យល់ដឹង​អំពី​ផលប្រយោជន៍​ពី​ការធានារ៉ាប់រង និង​ជួយ​បង្កើត​ឱកាស​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា ផងដែរ។

(អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com