ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បើកសម្ពោធការិយាល័យសាខាថ្មីនៅក្រុងបាត់ដំបង
09, Oct 2015 ,
2:24 pm
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុងបាត់ដំបង ប្រទេសកម្ពុជា៖ ថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បើកសម្ពោធការិយាល័យសាខាទី៣របស់ខ្លួននៅ ទីក្រុងបាត់ដំបងដើម្បីពង្រីក និងបន្តបំពេញតម្រូវការកើនឡើងនៃសេវាកម្មធានារ៉ាប់រងអាយុជីវិត ក៏ដូចជារៀបចំផែនការហិរញ្ញវត្ថុរបស់អតិថិជននៅទីនេះ។
សាខាថ្មីនៅក្រុងបាត់ដំបងនេះបានបើកឲ្យដំណើរការ បន្ទាប់ពីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុងភ្នំពេញបើកឲ្យដំណើរការនៅខែមិថុនា ឆ្នាំ២០១២ និងការិយាល័យសាខានៅទីក្រុងសៀមរាបនៅខែធ្នូ ឆ្នាំ២០១។
លោក Robert Elliott ជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖“យើងសប្បាយចិត្តណាស់ក្នុងការបើកការិយាល័យសាខាថ្មីនៅទីក្រុងបាត់ដំបង។ ការពង្រីកសាខានេះ ឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជួយអតិថិជននៅកម្ពុជា និងក្រុមគ្រួសារបស់ពួកគេក្នុងការកសាងអនាគតដ៏ប្រសើរមួយតាមរយៈការការពារប្រាក់ចំនូល ឬក៏ការរៀបចំកញ្ចប់ថវិកាសម្រាប់អនាគតការសិក្សាបុត្រធីតារបស់ពួកគេ។ យើងនូវតែបន្ត ប្រកាន់ភ្ជាប់នូវទស្សនៈ វិស័យយកអតិថិជនគ្រប់រូបជាស្នូលនៃរាល់សកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន”
រីឯ លោក សុខ គង់ ជាអភិបាលរងនៃគណៈភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ៖ “ ខ្ញុំពិតជាមានមោទនភាពសម្រាប់ខេត្តបាត់ដំបង ដែលកំពុងតែមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ បើប្រៀបធៀបនឹងបណ្តាខេត្តដ៏ទៃៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ជាមួយកំណើតជីវភាពរបស់ប្រជាពលរដ្ឋលើតម្រូវការនៃការការពារ និងការប្រើប្រាស់នូវធនធានទាំងនោះប្រកបដោយចីរភាព ត្រូវមានផលិតផលខាងហិរញ្ញវត្ថុថ្មីៗជាច្រើនទៀត ដែលក្នុងនោះមានទាំងការធានារ៉ាប់រងអាយុជីវិតផងដែរ ដើម្បីរួមចំណែកកសាងនូវសំណាញ់សុវត្ថិភាពសង្គមមួយ ក្នុងការការពារនូវហានីភ័យទាំងឡាយ ដែលកើតឡើងជាយថាហេតុនាពេលអនាគត។ ចំពោះក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលបានពង្រីកសេវាកម្មរបស់ខ្លួននៅក្នុងខេត្ត បាត់ដំបង គឺជាការឆ្លើយតបដ៏សមស្របមួយ សម្រាប់បំពេញតម្រូវការការពារ និងការប្រើប្រាស់ធនធានមានរយៈពេលវែងប្រកបដោយចរីភាព។
ចំពោះលោកស្រី ងូន សុខា ជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក៏បានសម្តែងនូវសេចក្តី កោតសរសើរចំពោះក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ដែលបានចូលរួមចំណែក និងខិតខំប្រឹងប្រែង ក្នុងការផ្តល់ជូនសេវាធានារ៉ាប់រងជូនប្រជាពលរដ្ឋកម្ពុជា គ្រប់ខេត្ត ក្រុង និងគ្រប់មជ្ឈដ្ឋាន ក៏ដូចជាចូលរួមបណ្តុះបណ្តាល ឲ្យប្រជាពលរដ្ឋកម្ពុជាបានយល់ដឹងអំពីផលប្រយោជន៍ពីការធានារ៉ាប់រង និងជួយបង្កើតឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា ផងដែរ។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
14 ម៉ោង
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
1 សប្តាហ៍
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
3 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
5 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម