ជាតិ
ឪពុក​នី រតនា​៖ ខ្ញុំ​ស្រក់​ទឹកភ្នែក​មិនមែន​ដោយសារ​ស្មារតី​ទន់ខ្សោយ​ទេ ប៉ុន្តែ​រំភើប​ចំពោះ​កូន​
02, Nov 2015 , 3:17 pm        
រូបភាព
​លោក អ៊ុន សំ​អូន មិន​ខុសពី​ឪពុក​នានា​នៅលើ​ពិភពលោក​នោះឡើយ​។ ជ័យជម្នះ​របស់​កូន​លើ​ស្នាដៃ​អ្វីមួយ គឺជា​កាដូ​ដ៏​ពិសេស​។ កាលពី​រាត្រី​ថ្ងៃអាទិត្យ ទី​១ ខែវិច្ឆិកា លោក និង​អ្នកស្រី បាន ឡៃ​ស៊ីម ជា​ភរិយា រួមទាំង​បងប្អូន និង​អ្នកគាំទ្រ​ទាំងអស់​មានការ​រំភើប​យ៉ាងខ្លាំង បន្ទាប់ពី នី រតនា ត្រូវបាន​ប្រកាសថា ជា​ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol របស់​ទូរទស្សន៍​ហង្ស​មាស​។​

 
​ជោគជ័យ​នេះ នាំ​ឲ្យ នី រតនា ទទួលបាន​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ហើយ​ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​។  ជាជាង​គំនូរ​ដែលមាន​វ័យ​៤៦​ឆ្នាំ លោក អ៊ុន សំ​អូន ទទួលស្គាល់ថា លោក​មិនមាន​អ្វី​ពិសេស​សម្រាប់​កូន​នោះឡើយ ដោយ​លោក​មានតែ​ទឹកចិត្ត​ជំរុញ​ឲ្យ​កូន​ប្រឹង​សម្រេច​ក្តី​សុបិន​របស់​ខ្លួនឯង​តែប៉ុណ្ណោះ​។ 
 
​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក អ៊ុន សំ​អូន អ្នក​ខេត្តកំពង់ធំ បាន​ថ្លែង​ទាំង​ភ្នែក ជាមួយនឹង​ជោគជ័យ​ដ៏​មិន​នឹកស្មាន​ដល់​របស់ នី រតនា ជា​កូនច្បង​ក្នុងចំណោម​កូន​ទាំង​៥​នាក់​របស់លោក​។ លោក​រំពឹងថា នី រតនា ដែល​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១០ នឹង​ទទួលបាន​ជោគជ័យ​ក្នុង​មាគ៌ា​សិល្បៈ ហើយ​ធ្វើ​អ្វីដែល​ល្អ​ដើម្បី​តបស្នង​ការគាំទ្រ​របស់​ទស្សនិកជន​។​
 
​សូម​ស្តាប់​ប្រសាសន៍​របស់លោក អ៊ុន សំ​អូន ដូចខាងក្រោម​៖
 




 

Tag:
 Cambodian Idol
  នី រតនា
© រក្សាសិទ្ធិដោយ thmeythmey.com