ជាតិ
ឪពុកនី រតនា៖ ខ្ញុំស្រក់ទឹកភ្នែកមិនមែនដោយសារស្មារតីទន់ខ្សោយទេ ប៉ុន្តែរំភើបចំពោះកូន
× លោក អ៊ុន សំអូន មិនខុសពីឪពុកនានានៅលើពិភពលោកនោះឡើយ។ ជ័យជម្នះរបស់កូនលើស្នាដៃអ្វីមួយ គឺជាកាដូដ៏ពិសេស។ កាលពីរាត្រីថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា លោក និងអ្នកស្រី បាន ឡៃស៊ីម ជាភរិយា រួមទាំងបងប្អូន និងអ្នកគាំទ្រទាំងអស់មានការរំភើបយ៉ាងខ្លាំង បន្ទាប់ពី នី រតនា ត្រូវបានប្រកាសថា ជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀង Cambodian Idol របស់ទូរទស្សន៍ហង្សមាស។
ជោគជ័យនេះ នាំឲ្យ នី រតនា ទទួលបានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស។ ជាជាងគំនូរដែលមានវ័យ៤៦ឆ្នាំ លោក អ៊ុន សំអូន ទទួលស្គាល់ថា លោកមិនមានអ្វីពិសេសសម្រាប់កូននោះឡើយ ដោយលោកមានតែទឹកចិត្តជំរុញឲ្យកូនប្រឹងសម្រេចក្តីសុបិនរបស់ខ្លួនឯងតែប៉ុណ្ណោះ។
ក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានថ្មីៗ លោក អ៊ុន សំអូន អ្នកខេត្តកំពង់ធំ បានថ្លែងទាំងភ្នែក ជាមួយនឹងជោគជ័យដ៏មិននឹកស្មានដល់របស់ នី រតនា ជាកូនច្បងក្នុងចំណោមកូនទាំង៥នាក់របស់លោក។ លោករំពឹងថា នី រតនា ដែលរៀនបានត្រឹមថ្នាក់ទី១០ នឹងទទួលបានជោគជ័យក្នុងមាគ៌ាសិល្បៈ ហើយធ្វើអ្វីដែលល្អដើម្បីតបស្នងការគាំទ្ររបស់ទស្សនិកជន។
សូមស្តាប់ប្រសាសន៍របស់លោក អ៊ុន សំអូន ដូចខាងក្រោម៖
Tag:
Cambodian Idol
នី រតនា
© រក្សាសិទ្ធិដោយ thmeythmey.com