ជាតិ
ព្រះករុណា ព្រះមហាក្សត្រ ថ្លែង​ព្រះរាជ​សុន្ទរកថា​ថ្កោលទោស​អំពើ​ភេរវកម្ម​នៅ​ប៉ារីស​
01, Dec 2015 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
​នា​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​ផ្តើម​ព្រះរាជ​សុន្ទរកថា ជាមួយនឹង​ការចូលរួម​រំលែក​ទុក្ខ​រដ្ឋាភិបាល​បារាំង ដែល​បាន​រងគ្រោះ​ដោយ​អំពើ​ភេរវកម្ម​។​



​ដូចជា​មេដឹកនាំ​ពី​ប្រទេស​ជាង​១៥០​ផ្សេងទៀត​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​២១​របស់​សន្និសីទ​ភាគី​នៃ​អនុសញ្ញា​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ (COP21) ព្រះប្រមុខរដ្ឋ​កម្ពុជា បាន​ផ្តើម​ព្រះរាជ​សុន្ទរកថា​ជិត​១​នាទី  ដើម្បី​ចូលរួម​រំលែក​ទុក​គ្រួសារ សាច់ញាតិ ជាពិសេស​ពលរដ្ឋ និង​រដ្ឋាភិបាល​បារាំង ដែល​បាន​រងគ្រោះ​ដោយសារ​អំពើ​ភេរវកម្ម​នៅក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា​។​

​ព្រះករុណា ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​ជា​ភាសា​បារាំង​ថា​៖ «​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ដែល​បាន​ប្រព្រឹត្ត​អំពើ​យ៉ាង​ព្រៃផ្សៃ​...» ៕


Tag:
 COP21
  ភេរវកម្ម​នៅ​ប៉ារីស​
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com