ជាតិ
ព្រះករុណា ព្រះមហាក្សត្រ ថ្លែងព្រះរាជសុន្ទរកថាថ្កោលទោសអំពើភេរវកម្មនៅប៉ារីស
× នាកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុងប៉ារីស កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានផ្តើមព្រះរាជសុន្ទរកថា ជាមួយនឹងការចូលរួមរំលែកទុក្ខរដ្ឋាភិបាលបារាំង ដែលបានរងគ្រោះដោយអំពើភេរវកម្ម។
ដូចជាមេដឹកនាំពីប្រទេសជាង១៥០ផ្សេងទៀតដែលបានចូលរួមក្នុងកិច្ចប្រជុំលើកទី២១របស់សន្និសីទភាគីនៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាសធាតុ (COP21) ព្រះប្រមុខរដ្ឋកម្ពុជា បានផ្តើមព្រះរាជសុន្ទរកថាជិត១នាទី ដើម្បីចូលរួមរំលែកទុកគ្រួសារ សាច់ញាតិ ជាពិសេសពលរដ្ឋ និងរដ្ឋាភិបាលបារាំង ដែលបានរងគ្រោះដោយសារអំពើភេរវកម្មនៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។
ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលជាភាសាបារាំងថា៖ «កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងក្រុមដែលបានប្រព្រឹត្តអំពើយ៉ាងព្រៃផ្សៃ...» ៕
Tag:
COP21
ភេរវកម្មនៅប៉ារីស
ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com