ជាតិ
​​​ន​យោ​បាយ​ជាតិ​
សកម្មជន​CNRP ៣០ នាក់ ការពារ​សុវត្ថិភាព​នៅផ្ទះ​ឯកឧត្តម កឹម សុខា ឯ​គម្រោង​បាតុកម្ម​រំលាយ​
16, Feb 2016 , 10:43 am        
រូបភាព
​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ ៣០ នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅផ្ទះ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ទូល​គោក ដើម្បី​ការពារ​ឯកឧត្តម កឹម សុខា ខ្លាចក្រែង​មាន​បាតុកម្ម​​ហិង្សា​ដូច​កាលពី​ចុងឆ្នាំ​មុន​។



សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ម្នាក់ បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗថា ពួកគេ​មក​ផ្ទះ​ឯកឧត្តម កឹម សុខា នេះ គឺ​គ្រាន់​តែមាន​គោលបំណង​ជួយ​ការ​ពារសន្តិសុខ និង​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​ខ្លួន បើសិន​មាន​បាតុកម្ម​កើតឡើង ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​បាតុកម្ម​ដោយ​ហិង្សា​គប់​ដុំថ្ម ចូល​ផ្ទះ​ឯកឧត្តម កឹម សុខា ដូច​លើក​មុន​ទៀត​ប៉ុណ្ណោះ។

 
​ចំណែក​នៅមុខ​ស្នាក់ការ​គណបក្ស​នៅ​សង្កាត់​ចាក់អង្រែលើ​វិញ ក៏មាន​សភាព​ស្ងប់ស្ងាត់ ដូច​ថ្ងៃ​ធម្មតា ដែល​មានតែ​មន្ត្រី​ធ្វើការ និង​សិស្ស​សិក្សា​នៅក្នុង​បក្ស​ស្នាក់ការ​មួយចំនួន​ប៉ុណ្ណោះ​។​
 
​យ៉ាងណា​ គម្រោង​បាតុកម្ម​ប្រឆាំងនឹង​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​រំលាយចោល​ហើយ​។ លោក សាំង សុង តំណាង​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នករៀបចំ​គម្រោង​ធ្វើបាតុកម្ម បានប្រកាស​រំលាយ​គម្រោង​បាតុកម្ម​នេះហើយ ដោយសារតែលោក​យល់​ថា ​ពលរដ្ឋ​ដែល​បាតុកម្ម​នៅ​អាមេរិក​មាន​ចំនួន​តិច​។ លោក សាំង សុង ដែល​បាន​ថ្លែង​បែបនេះ ប្រាប់​សារព័ត៌​មាន Fresh News ៕
 

Tag:
 សង្គ្រោះ​ជាតិ​
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com