ពីនេះ ពីនោះ
អ្នកដឹកនាំ​មិនល្អ ផ្តល់​ទុក្ខ​៥​យ៉ាង​ដល់​ប្រជាជន​
12, May 2018 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រះពុទ្ធ មានឈ្មោះ​ដើម​ហៅថា ព្រះ​សិទ្ធត្ថ​។ ព្រះអង្គ គឺជា​សែ​រាជវង្ស​នៅក្នុង​ប្រទេស​ឥណ្ឌា កាលពី​ជាង​៥០០​ឆ្នាំមុន​គ្រិស្តសករាជ​។ បន្ទាប់ពី​ចូល​ព្រះ​បរិនិព្វាន ព្រះអង្គ​បាន​បន្សល់   ទស្សនៈ​ជាច្រើន ដើម្បី​អប់រំ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​។ 



​ទស្សនវិជ្ជា​របស់​ព្រះអង្គ ត្រូវបាន​សាវ័ក​កត់ត្រា​ទុក​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក មាន​ចំនួន ៨.៤០០០​ព្រះ​ធម្មក្ខន្ធ​។ មួយ​ក្នុង​ចំណោះ​ទ្រឹស្តី​ទាំងអស់ ព្រះអង្គ​បាន​ទូន្មាន ថា អ្នកដឹកនាំ​មិនល្អ​ផ្តល់​ទុក្ខ​៥​យ៉ាង​ដល់​ប្រជាជន​៖

-​    ​ទុក្ខ ព្រោះ ប្រជាជនមាន​ជីវភាព​ក្រីក្រ និង​ស្រែក​ឃ្លាន​
-​    ​ទុក្ខ ព្រោះ ប្រជាជន​គ្មាន​មុខរបរ​
-​    ​ទុក្ខ ព្រោះ ប្រជាជន​ជំពាក់​បំណុល​គេ​
-​    ​ទុក្ខ ព្រោះ ប្រជាជន​ជាប់ទោស ដោយសារ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​កម្ម​
-​    ​ទុក្ខ ព្រោះ មាន​សង្គ្រាម​៕ 

​ដកស្រង់​៖ «​ប្រវត្តិ​ទស្សនវិជ្ជា​នយោបាយ​» រៀបរៀង​ដោយ សាស្ត្រាចារ្យ ជេ​ល ហុ​ល


Tag:
 ​ព្រះពុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com