ពីនេះ ពីនោះ
អ្នកដឹកនាំមិនល្អ ផ្តល់ទុក្ខ៥យ៉ាងដល់ប្រជាជន
× ភ្នំពេញ៖ ព្រះពុទ្ធ មានឈ្មោះដើមហៅថា ព្រះសិទ្ធត្ថ។ ព្រះអង្គ គឺជាសែរាជវង្សនៅក្នុងប្រទេសឥណ្ឌា កាលពីជាង៥០០ឆ្នាំមុនគ្រិស្តសករាជ។ បន្ទាប់ពីចូលព្រះបរិនិព្វាន ព្រះអង្គបានបន្សល់ ទស្សនៈជាច្រើន ដើម្បីអប់រំមនុស្សនៅទូទាំងពិភពលោក។
ទស្សនវិជ្ជារបស់ព្រះអង្គ ត្រូវបានសាវ័កកត់ត្រាទុកក្នុងគម្ពីរព្រះត្រៃបិដក មានចំនួន ៨.៤០០០ព្រះធម្មក្ខន្ធ។ មួយក្នុងចំណោះទ្រឹស្តីទាំងអស់ ព្រះអង្គបានទូន្មាន ថា អ្នកដឹកនាំមិនល្អផ្តល់ទុក្ខ៥យ៉ាងដល់ប្រជាជន៖
- ទុក្ខ ព្រោះ ប្រជាជនមានជីវភាពក្រីក្រ និងស្រែកឃ្លាន
- ទុក្ខ ព្រោះ ប្រជាជនគ្មានមុខរបរ
- ទុក្ខ ព្រោះ ប្រជាជនជំពាក់បំណុលគេ
- ទុក្ខ ព្រោះ ប្រជាជនជាប់ទោស ដោយសារការប្រព្រឹត្តបទឧក្រិដ្ឋកម្ម
- ទុក្ខ ព្រោះ មានសង្គ្រាម៕
ដកស្រង់៖ «ប្រវត្តិទស្សនវិជ្ជានយោបាយ» រៀបរៀងដោយ សាស្ត្រាចារ្យ ជេល ហុល
© រក្សាសិទ្ធិដោយ thmeythmey.com