ជាតិ
លោក ប្រាក់ សោភ័ណ ឡើងជាអភិបាលរងខេត្តសៀមរាប ខណៈលោក ង៉ាន់ ភិរុណ ទៅធ្វើជាអគ្គាធិការរងក្រសួងមហាផ្ទៃ
13, Feb 2022 , 3:33 pm        
រូបភាព
សម្តេច ហ៊ុន សែន តាមរយៈអនុក្រឹត្យមួយចុះកាលពីថ្ងៃទី៧ ខែកុម្ភៈ បានតែងតាំង លោក ប្រាក់ សោភ័ណ ជាអភិបាលរងខេត្តសៀមរាប ខណៈលោក ង៉ាន់ ភិរុណ ត្រូវផ្ទេរភារកិច្ចពីអភិបាលរង ឲ្យកាន់មុខតំណែងជាអគ្គាធិការរងនៃអគ្គារធិការដ្ឋានក្រសួងមហាផ្ទៃ។


 
លោក ង៉ាន់ ភិរុណ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ បានកាន់ដំណែងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក សង់ សីហា តាំងពីឆ្នាំ២០១៨។ ចំណែកឯ លោក ប្រាក់ សោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប៕
 

លោក ង៉ាន់ ភិរុណ អតីតអភិបាលរងខេត្តសៀមរាប រូបភាពពី រដ្ឋបាលខេត្តសៀមរាប


លោក ប្រាក់​ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប រូបភាពសសយក ខេត្តសៀមរាប

 

Tag:
 ង៉ាន់ ភិរុណ
 ប្រាក់ សោភ័ណ
© រក្សាសិទ្ធិដោយ thmeythmey.com