ជាតិ
​​​ន​យោ​បាយ​ជាតិ​
កិច្ចប្រជុំរដ្ឋមន្រ្តីការបទេសអាស៊ាន ចាប់ផ្តើមហើយ
17, Feb 2022 , 10:17 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាស៊ាន៦ប្រទេស និងអគ្គលេខាធិការអាស៊ាន ចូលរួមប្រជុំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (កណ្តាល) ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន៦ប្រទេស និងអគ្គលេខាធិការអាស៊ាន ចូលរួមប្រជុំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា (កណ្តាល) ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ចាប់ផ្តើមជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា គឺជាប្រធានដឹកនាំកិច្ចប្រជុំនេះ។



ព័ត៌មានពីលោក ជុំ សុន្ទរី អ្នកនាំពាក្យការបរទេសកម្ពុជា ដែលផ្តល់មកសារព័ត៌មានថ្មីៗកន្លងមក បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងអស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន បានអញ្ជើញមកចូលរួមកិច្ចប្រជុំដោយផ្ទាល់នៅកម្ពុជា ដោយមានតែរដ្ឋមន្រ្តីការបរទេសថៃ និងរដ្ឋមន្រ្តីការបរទេសព្រុយណេប៉ុណ្ណោះ ដែលចូលរួមប្រជុំតាមអនឡាញ។

ចំពោះរដ្ឋមន្រ្តីការបរទេសវៀតណាម ត្រូវបានតេស្តរកឃើញជំងឺកូវីដ-១៩ ពេលមកដល់កម្ពុជា ដូច្នេះ ពុំបានចូលរួមប្រជុំដោយផ្ទាល់ឡើយ ដោយត្រូវចូលរួមប្រជុំតាមអនឡាញដែរ។ មានរដ្ឋមន្រ្តីការបរទេស៦រូប គឺរដ្ឋមន្រ្តីការបរទេសកម្ពុជា រដ្ឋមន្រ្តីការបរទេសឡាវ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី រដ្ឋមន្រ្តីការម៉ាឡេស៊ី រដ្ឋមន្រ្តីការបរទេសហ្វីលីពីន និង អគ្គលេខាធិការអាស៊ាន ដែលស្ថិតក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននេះ។ 

ចំណែករដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ពុំទទួលបានការអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេអាស៊ាននេះទេ ដោយទទួលបានការអញ្ជើញត្រឹមតំណាងមិនមែននយោបាយ ឲ្យចូលរួមកិច្ចប្រជុំនេះ។ របបយោធាមីយ៉ាន់ម៉ា សម្រេចមិនបញ្ជូនតំណាងណាមួយ ឲ្យចូលរួមប្រជុំជំនួសរដ្ឋមន្រ្តីការបរទេសខ្លួនឡើយ៕

Tag:
 កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com