ជាតិ
កម្ពុជា នាំចេញអង្ករ ជាង៣២ម៉ឺនតោន កើនឡើង១៦ភាគរយ
16, Jul 2022 , 9:59 am        
រូបភាព
សកម្មភាពការងារក្នុងរោងម៉ាស៊ីនកិនស្រូវ របស់ក្រុមហ៊ុន LBN នៅខេត្តត្បូងឃ្មុំ។ រូបពី មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
សកម្មភាពការងារក្នុងរោងម៉ាស៊ីនកិនស្រូវ របស់ក្រុមហ៊ុន LBN នៅខេត្តត្បូងឃ្មុំ។ រូបពី មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងសរុបកើនឡើង១៦ភាគរយ ខណៈចិន និងសហភាពអឺរ៉ុបនៅតែជាគោលដៅនាំចេញច្រើនជាងគេ។



យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅឆមាសទី១នេះ កម្ពុជា បានសម្រេច​ការនាំចេញអង្ករសរុប ៣២៧ ២០០តោន កើនឡើង៤៦៧ ៥០តោន
ស្មើនឹង១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានត្រឹម ២៨០ ៤៥០តោន។ក្នុងនោះនាំទៅសហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានចំនួន ៩៨ ៦២៤តោន កើនឡើងចំនួន ៣១ ៤៨៨តោនស្មើនឹង៤៧ភាគរយ។
 
កម្ពុជា នាំចេញអង្ករទៅចិន ចំនួន១៦៨ ២៨០តោន កើនឡើងចំនួន ២៤ ៩៨៧តោនស្មើនឹង១៧ភាគរយ។ អង្ករកម្ពុជា ត្រូវបាននាំចេញទៅបណ្ដាប្រទេសចំនួន៤នៅអាស៊ាន ចំនួន ២៨៦
៨០តោន កើនឡើងចំនួន ១ ៥៤៤តោន ស្មើនឹង ៥ភាគរយ។ កម្ពុជា ក៏បាននាំចេញទៅប្រទេសគោលដៅចំនួន២៣ទៀត ចំនួន ៣១ ៦១៦តោន ថយចុះចំនួន ១១ ២៦៩តោន ស្មើនឹង ២៦ភាគរយ។   


 
របាយការណ៍ដដែល បញ្ជាក់ថាការនាំចេញអង្ករក្រអូបគ្រប់ប្រភេទចំនួន ២០៧ ២៧១តោន ស្មើនឹង ៦៣ភាគរយ។  អង្ករសគ្រប់ប្រភេទ ត្រូវបាននាំចេញចំនួន ១១៣៦១៧តោន ស្មើនឹង ៣៤ភាគរយ។ អង្ករចំហុយគ្រប់ប្រភេទ ត្រូវបាននាំចេញចំនួន ៦ ៣១២តោនស្មើនឹង ១ភាគរយ។  ដោយឡែក ការនាំចេញអង្ករក្នុងខែមិថុនា មានចំនួន ៤៣ ៥២៥តោន
ថយចុះចំនួន ៣ ៨៩៤តោន ស្មើនឹង ៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានចំនួន ៤៧៤១៩តោន។  
 
បច្ចុប្បន្ន ក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្នុងនោះមានក្រុមហ៊ុន១០ បាននាំចេញអង្កររហូតដល់ ២២៤ ០៩៣តោន ៦៨ភាគរយ និងក្រុមហ៊ុន៤៣ទៀតនាំចេញត្រឹមតែ១០៣ ១០៧តោន ៣១ភាគរយប៉ុណ្ណោះ៕   
 

Tag:
 អង្ករ
  ការនាំចេញអង្ករទៅអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com