ជាតិ
រដ្ឋ បន្តលើកលែងពន្ធ អាជីវកម្មទេសចរណ៍ចុះបញ្ជី រយៈពេល៣ខែទៀត
16, Jul 2022 , 10:59 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ រយៈពេល៣ខែទៀត ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ។


 
បើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនាថ្ងៃទី១៥ កក្កដា សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ នៅភ្នំពេញ សៀមរាប និងព្រះសីហនុ ត្រូវបានលើកលែងពន្ធរយៈពេល៣ខែទៀត ចាប់ពីខែកក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២២។  
 
ទោះជាយ៉ាងណា អាជីវកម្មទាំងនោះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ នាអំឡុងពេលនៃការលើកលែង។
 
ជាមួយគ្នានេះ រដ្ឋក៏បន្តផ្ដល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍។ 
រដ្ឋាភិបាល ក៏ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់៕ 
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com