ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​ងាយ​ៗ ! ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​អាច​បំបាត់​ស្ត្រេ​សបាន
18, Aug 2023 , 6:59 am        
រូបភាព
នៅ​លើ​លោក​នេះ គ្មាន​នរណា​ម្នាក់​មិន​មាន​ភាព​ស្ត្រេ​ស​ក្នុង​ជីវិត​ឡើយ ។ ប៉ុន្តែ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​អាច​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​បន្ថយ​ឱកាស​នៃ​ការ​ស្ត្រេ​សបាន​ដែរ ។ តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ?

 
•​ ​ហាត់ប្រាណ​ជា​ទៀងទាត់ ឬ​ជា​រៀងរាល់ថ្ងៃ​បើសិនជា​អាច
•​ ​ចូរ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ជា​ទៀងទាត់
•​ ​គេង​ឲ្យ​បាន​ច្រើន
 
•​ ​ធ្វើការ​ពុត​ពែន​ខ្លួន ដកដង្ហើម​ជ្រៅ​ៗ ឬ​អនុវត្ត​វិធី​បន្ធូរ​អារម្មណ៍
•​ ​កុំ​ខ្វល់​អំពី​រឿង​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន និង​មិនបាច់​បារម្ភ​ច្រើន​ពេក​អំពី​រឿង​តូចតាច​ឡើយ
•​ ​ត្រៀមខ្លួន​ឲ្យ​បាន​ច្រើន​បំផុត​ចំពោះ​ភាព​ពិបាក​ទាំងឡាយ​ដែល​នឹង​កើតឡើង​នៅ​ពេល​ខាង​មុខ
•​ ​រក្សា​ឲ្យ​បាន​នូវ​ឥរិយា​បទ​វិជ្ជមាន
 
•​ ​ចូរ​ស្វែងរក​មិត្តភក្តិ ឬ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ដើម្បី​និយាយ​នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​មាន​ក្នុង​ចិត្ត
•​ ​មិន​ត្រូវ​បង្ខំ​ខ្លួនឯង​ពេក​ទេ ហើយ​ក៏​មិនបាច់​ភ័យ​ក្នុង​ការ​និយាយ​ថា ទេ នៅ​ពេល​ចាំបាច់​ដែរ
•​ ​បង្កើត​គោលដៅ​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​ឲ្យ​វា​មាន​ភាព​ជាក់លាក់​ដែរ
•​ ​ចូរ​ប្រើ​ពេលវេលា​លេង​សប្បាយ​ៗ​ឲ្យ​បាន​ច្រើន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com