ជាតិ
មគ្គុទ្ទេសក៍ ស្នើឱ្យដោះស្រាយបញ្ហាមន្រ្តីនៅព្រលានយន្តហោះ ដែលបង្កភាពស្មុគស្មាញដល់ទេសចរ
27, Sep 2023 , 8:59 am        
រូបភាព
ភ្ញៀវទេសចរឈរតម្រង់ជួរនៅកន្លែងផ្តល់ទិដ្ឋាការដល់ទេសចរបរទេសនៅព្រលានយន្តហោះអន្ដរជាតិសៀមរាប នៅក្នុងឆ្នាំ២០២០។
ភ្ញៀវទេសចរឈរតម្រង់ជួរនៅកន្លែងផ្តល់ទិដ្ឋាការដល់ទេសចរបរទេសនៅព្រលានយន្តហោះអន្ដរជាតិសៀមរាប នៅក្នុងឆ្នាំ២០២០។
សៀមរាប៖ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាបារាំងបានលើកបញ្ហា៣ ដែលរដ្ឋគួរដោះស្រាយលើ​វិស័យទេសចរណ៍ ក្នុងនោះគឺពង្រឹងវិស័យបដិសណ្ឋារកិច្ច នៅព្រលានយន្តហោះឡើងវិញ ដែលមគ្គុទ្ទេសក៍សំដៅដល់មន្រ្តីប្រចាំច្រក តែងធ្វើឱ្យទេសចរមានភាពស្មុគស្មាញ។



លោក យូ ខេមរៈ លើកឡើងថា ក្រុមមន្រ្តីទាំងនោះតម្រូវឱ្យភ្ញៀវបំពេញបែបបទ ដែលមានភាពស្មុគស្មាញ យូរ និងរំខានអារម្មណ៍ភ្ញៀវ និងធ្វើឱ្យពួកគេមានភាពធុញទ្រាន់។ មគ្គុទ្ទេសក៍ដដែល បញ្ជាក់ថា ព្រលានយន្តហោះជាទីតាំងបដិសណ្ឋារកិច្ចដំបូងពេលភ្ញៀវមកដល់កម្ពុជា ដូច្នេះគួររៀបចំផ្នែក​បដិសណ្ឋារកិច្ច​​ឱ្យបានល្អប្រសើរ ជៀសវាងមានភាពថ្នាំងថ្នាក់ណាមួយ។
 
ក្រៅពីបញ្ហានេះ លោក យូ ខេមរៈ ស្នើឱ្យរដ្ឋាភិបាលពង្រីកការតភា្ជប់ពីក្រុមហ៊ុនអាកាសចរណ៍ធំៗមកកាន់ ព្រលានកម្ពុជា ដើម្បីទាក់ទាញទេសចរឡើងវិញ និងបញ្ហាមួយទៀតគឺដោះស្រាយបញ្ហាសំរាម។ មគ្គុទ្ទេសក៍ភាសាបារាំងរូបនេះយល់ថា ការគ្រប់គ្រងសំរាមនៅតាមតំបន់ខ្លះដូចជានៅក្នុងវត្តអារាម និងទីសក្ការៈមួយចំនួននៅមានកម្រិត ដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជាមួយផ្នែកធំផងដែរ៕


  
 
  
 

Tag:
 ព្រលានយន្តហោះ
  បដិសណ្ឋារកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com