ជាតិ
បទសម្ភាសន៍
វីដេអូ
ប្ដីប្រពន្ធជនជាតិអាម៉េរិក សម្រេចចិត្តមកក្រេបទឹកឃ្មុំនៅសៀមរាប
×
លុយ សិរីរក្សា
សៀមរាប៖ លោក Eric និង លោកស្រី Kristen បានជ្រើសយកខេត្តសៀមរាប ក្នុងការធ្វើដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ ក្រោយពេលរៀបមង្គលការនៅសហរដ្ឋអាម៉េរិក។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ប្ដីប្រពន្ធថ្មោងថ្មីនេះ បានឱ្យដឹងថា ពួកគេមកកម្សាន្តនៅសៀមរាប ព្រោះតែខេត្តនេះ សម្បូរទៅដោយប្រាសាទ កន្លែងកម្សាន្តច្រើន និងប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់។ ក្នុងដំណើរកម្សាន្តនេះ លោក Eric និង អ្នកស្រី Kristen បានទស្សនាប្រាសាទច្រើននៅតំបន់អង្គរ ដូចជាអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបាភួនជាដើម។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង អញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com